Monday, August 22, 2016

លោក សេង គន្ធ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវលំក្រាលកំទេចថ្មមិច ២គីឡូម៉ែត ក្នុងសង្កាត់បឹងធំ

News New : នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នេះ លោក សេង គន្ធ អភិបាលរង នៃគណ:ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាតំណាងលោក ហែម ដារិទិ្ធ អភិបាល នៃគណ:អភិបាលខណ្ឌ ពោធិ៍សែនជ័យ បានអញ្ជើញបើកការដ្ឋានជុសជុលផ្លូវលំក្រាលកំទិចថ្មមិចមួយខ្សែ មានប្រវែង ២,០៩៦ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្រាស ១,៥តឹក ដែលជាគម្រោងមូនិធិសង្កាត់ឆ្នាំ២០១៦ នៅក្នុង ភូមិត្រពាំងត្រប់ និងភូមអណ្តូងស្វាយ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនោះដែរ លោក សេង គន្ធ បានស្នើសុំអោយប្រជាពលរដ្ឋទាំងអស់ រួមគ្នាជួយថែរក្សា ផ្លូវនេះ អោយបានល្អប្រសើរ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅមក ប្រកបដោយសុខ សុវត្ថិភាព ព្រោះបើយើងមានផ្លូវល្អ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏មានភាពងាយស្រួល និង បានឆាប់ក្នុងការបំពេញការងារ រកស៊ីជួញដូរគ្រប់បែបយ៉ាងផងដែរ។

បញ្ជាក់: ការដ្ឋានជុសជួលដោយក្រុមហ៑ុន 7GD ក្នុងទឹកប្រាក់៩៤,១៧២,១០០.០០៛ ប្រាក់បដិភាគ បងប្អូនប្រជាពលរដ្ឋ ៣,៥០០,០០០.០០៛ ។





 អត្ថបទ៖ អារុណ

0 comments:

Post a Comment