Recent Posts

Seo Services

លោក ស សុខា និងភរិយា បានយកថវិកាទៅប្រគល់ជូនប្អូនស្រីពិការដៃទាំងពីរដល់ផ្ទះតាមសន្យា

News New : នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នេះ លោក ស សុខា ជាតំណាងរាស្ត្រគណបក្សប្រជា ជនកម្ពុជា មណ្ឌលព្រៃវែង និងលោកស្រី ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្អូនស្រី សាត ស្រីប៉ុច ពិការដៃទាំងពីរ យកជើងសរសេរអក្សរជំនួស ចូលប្រលងសញ្ញាបត្រ បឋមភូមិ នាពេលកន្លងមក។ 

ប្អូនស្រី សាត ស្រីប៉ុច រស់នៅ ភូមិភ្នំតូចខាងជើង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ នាឱកាសនោះដែរ លោក ស សុខា និងភរិយា ក៏បានផ្តល់ថវិកា ចំនួន ៨០០ដុល្លារ ជូនដល់ប្អូនស្រី និងសន្យាផ្តល់ថវិកាចំនួន ២០០ដុល្លារ ក្នុង ១ខែទៀត ចាប់ពីខែមករា ឆ្នាំ២០១៧ រហូតដល់ប្រលង សញ្ញាបត្រទុតិយភូមិរួច និងផ្តល់អាហារូបករណ៍រៀនមហាវិទ្យាល័យ ដោយឥតបង់ថ្លៃទៀត​។

សូមបញ្ជាក់ថា ប្អូនស្រី សាត ស្រីប៉ុច បានប្រលងជាប់សញ្ញាបត្របឋមភូមិ (ឌីប្លូម) ជាស្ថាពរ ដោយ ធ្វើវិញ្ញាសានឹងជើងជំនួសដៃ ។




អត្ថបទ៖ អារុណ
លោក ស សុខា និងភរិយា បានយកថវិកាទៅប្រគល់ជូនប្អូនស្រីពិការដៃទាំងពីរដល់ផ្ទះតាមសន្យា លោក ស សុខា និងភរិយា បានយកថវិកាទៅប្រគល់ជូនប្អូនស្រីពិការដៃទាំងពីរដល់ផ្ទះតាមសន្យា Reviewed by Unknown on 2:46:00 AM Rating: 5

No comments:

Powered by Blogger.