Recent Posts

Seo Services

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះព្រមព្រៀង ៣ រវាងកម្ពុជា-ទីម័រឡេស្តេ

News New : នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះ ទៅកាន់សាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីបំពេញទស្សនៈកិច្ចផ្លូវការ និងចូលរួមអប អរខួបលើកទី៤១ នៃការបង្កើតកងកំលាំងរំដោះជាតិទីម័រឡេស្តេ ដែលប្រព្រឹត្តិទៅ នាថ្ងៃទី១៩ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ និងគណ:ប្រតិភូ នេះធ្វើឡើង តបទៅតាមការអញ្ចើញរបស់ លោក បណ្ឌិត រ៉ុយ ម៉េរៀដេអារ៉ុយចូ (Rui Maria D’e Araujo) នាយករដ្ឋមន្ត្រី នៃសាធារណៈរដ្ឋប្រជា ធិបតេយ្យទីម័រឡេស្តេ។

នៅក្នុងអំឡុងទស្សនៈកិច្ចផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបចរចារទ្វេរភាគី ជាមួយលោក នាយករដ្ឋមន្ត្រីទីម័រឡេស្តេ បន្ទាប់មកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងអញ្ចើញជាអធិបតីរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៣ រវាងប្រទេសទាំងពីរ គឺ៖
ទី១៖ កិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច ។
ទី២៖ កិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សំរាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិត ឆ្លងដែនផ្លូវការ ។
ទី៣៖ អនុស្សារណៈនៃការយោគយល់គ្នាពាក់ពន្ធ័នឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ ។

សម្តេចតេជោ ហ៊ុនសែន ក៍នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា នៅទីម័រឡេស្តេ នេះផងដែរ៕





 ប្រភព៖ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
អត្ថបទ៖ អារុណ


សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះព្រមព្រៀង ៣ រវាងកម្ពុជា-ទីម័រឡេស្តេ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះព្រមព្រៀង ៣ រវាងកម្ពុជា-ទីម័រឡេស្តេ Reviewed by Unknown on 7:01:00 PM Rating: 5

No comments:

Powered by Blogger.