Recent Posts

Seo Services

ថ្ងៃនេះ សិស្សទី១២ ប្រលង តែក្មេងៗសុំទាន និងរើសអេតចាយ អត់បានរៀនទេ? កំហុសអ្នកណា?

News New : ឆាកជីវិតមនុស្សម្នាក់ៗកើតមក មានវាសនាមិនដូចគ្នាឡើយ ។ អ្នកខ្លះកើតមកនៅក្នុង គ្រួសារអ្នកមានជីវភាព ធូរធារ បង្គួរ មធ្យម ធំឡើងក៏បានចូលសិក្សារៀនសូត្រ ។ ប៉ុន្តែក្មេងខ្លះទៀត កើតមកចំក្នុងគ្រួសារក្រីក្រលំបាក រកព្រឹកខ្វះល្ងាច ដល់ធំឡើងមិនបានចូលរៀនសូត្រនឹងគេទេ ។

ជាក់ស្តែង ឆាកជីវិតក្មេងៗមួយចំនួន ដែលគ្រប់អាយុត្រូវចូលរៀនសូត្រ ប៉ុន្តែពួកគាត់ ត្រូវបានឪពុក ម្តាយប្រើអោយដើររើសអេតចាយ ឬស៊ីឈ្នួលអូសរទេះផ្លែឈើអោយគេ ( ប៉ោយប៉ែត ) និងក្មេងខ្លះ ទៀត ដើរសុំទានតាមចិញ្ចើមផ្លូវ តាមផ្សារ តាមហាង តាមរមណីយដ្ឋាននានាជាដើម ។ តើទាំងនេះ បណ្តាលមកពីអ្វីខ្លះ?
យើងសង្កេតឃើញថា មូលហេតុចំបង នៃការបាត់បង់ការសិក្សារៀនសូត្ររបស់ក្មេងៗទាំងនោះ គឺ បណ្តាលមកពីឪពុកម្តាយ ឬអាណាព្យាបាល មិនគិតគូពីអនាគតកូនៗ ដោយផ្អែកទៅលើតែបញ្ហា ជីវភាពមួយមុខ រួមផ្សំនឹងឪពុកម្តាយ ឬអាណាព្យាបាលទាំងនោះ មិនសូវមានចំណេះដឹង និងមិន សូវស្គាល់ពីតំលៃការសិក្សារៀនសូត្រថែមទៀតនោះ។

ចំពោះករណីនេះ រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន គួរពង្រឹង បន្ថែមលើការផ្សព្វផ្សាយ ពន្យល់អាណាព្យាបាល និងប្រជាពលរដ្ឋគ្រប់រូប ជំរុញកូនៗអោយបាន ចូលរៀនសូត្រ ចៀសជាងទុកកូនប្រើកំលាំងពលកម្ម ដើម្បីចិញ្ចឹមគ្រួសារ។ ជាងនេះទៅទៀត គ្រប់ អាជ្ញាធរមូលដ្ឋាន គួរពង្រឹងច្បាប់នៃការបណ្តោយអោយកូនៗដើរសុំទាន ដើម្បីយកមកអោយឪពុក ម្តាយគ្រប់រូប ព្រោះជួនកាលឪពុកម្តាយខ្លះ គឺផ្អែកទៅលើកូនៗទាំងស្រុង ដោយខ្លួនឯងនៅផ្ទះសង្ងំ លេងល្បែងស៊ីសង ឬផឹកស្រា ជាដើម ។






អត្ថបទ៖ អារុណ



ថ្ងៃនេះ សិស្សទី១២ ប្រលង តែក្មេងៗសុំទាន និងរើសអេតចាយ អត់បានរៀនទេ? កំហុសអ្នកណា? ថ្ងៃនេះ សិស្សទី១២ ប្រលង តែក្មេងៗសុំទាន និងរើសអេតចាយ អត់បានរៀនទេ? កំហុសអ្នកណា? Reviewed by Unknown on 8:04:00 PM Rating: 5

No comments:

Powered by Blogger.