Recent Posts

Seo Services

ឯកឧត្តម ប៉ា សុជាតិវង្ស សំដែងការហួសចិត្តនឹងក្រុមហ៊ុនសាងសង់ស្ពានអាកាសថ្មើរជើង

News New : ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានសំដែងការ ខកចិត្តយ៉ាងខ្លាំងចំពោះក្រុមហ៊ុនសាងសង់ស្ពានអាកាសថ្មើរជើងដំបូងគេនៅក្នុងរាជធានីភ្នំពេញ ព្រោះថា ក្រុមហ៊ុននេះបានបើកការដ្ឋានសាងសង់ មិនគោរពតាមស្តង់ដាបច្ចេកទេស គ្មានស្លាក បញ្ជាក់ការដ្ឋាន គ្មានផ្លូវវាងត្រឹមត្រូវ និងខ្វះបច្ចេកទេសមួយចំនួនទៀត ដែលបណ្តាលអោយប្រជា ពលរដ្ឋធ្វើដំណើរតាមផ្លូវនេះ ជួបការកកស្ទះចរាចរណ៍រាប់ម៉ោង ។ ខាងក្រោមនេះ គឺជាខ្លឹមសារ ដែលឯកឧត្តម ប៉ា សុជាតិវង្ស សរសេរបង្ហោះក្នុងប្រព័ន្ធ Facebook របស់ឯកឧត្តម ៖

ព្រឹកមិញនេះ បន្ទាប់ពីបើកការដ្ឋានស្ថាបនាស្ពានតភ្ជាប់សង្កាត់សាក់សំពៅ និងសង្កាត់គង់ណយ ក្នុងខណ្ឌដង្កោរួចមក ខ្ញុំបានឆ្លៀតទៅមើលការដ្ឋានសាងសង់ស្ពាន អាកាសថ្មើរជើងដំបូងគេក្នុង រាជធានីភ្នំពេញ ត្រង់ចំណុចមុខវិទ្យាល័យជម្ពូវ័ន។ ខ្ញុំពិតជាហួសចិត្តចំពោះសកម្មភាព របស់ក្រុម ហ៊ុនស្ថាបនាស្ពាននេះ ដែលធ្វើការងារមិនគោរពតាមស្តង់ដារបច្ចេកទេស គ្មានស្លាកបញ្ជាក់ពីការ ដ្ឋាន គ្មានផ្លូវវាងត្រឹមត្រូវ និងខ្វះបច្ចេកទេសមួយចំនួនទៀត ធ្វើឱ្យអ្នកចរាចរឆ្លងកាត់ចំណុចនេះ ស្ទះរាប់រយម៉ែត្រ។

ក្រុមហ៊ុននេះ ត្រូវតែពិនិត្យការងាររបស់ខ្លួនឱ្យបានល្អឡើងវិញ មុននឹងយើងសម្រេចចិត្តលុបកិច្ច សន្យានេះ ប្តូរក្រុមហ៊ុនផ្សេង។

ខ្ញុំក៏សូមអធ្យាស្រ័យពីសំណាក់បងប្អូនធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋានខាងលើនេះ ដែលស្ទះយូរ បន្តិចដែរ ។ រដ្ឋបាលរាជធានីភ្នំពេញ នឹងបង្កើតក្រុមការងារមួយ សម្រាប់ត្រួតពិនិត្យគ្រប់ការដ្ឋាន ទាំងអស់ របស់រាជធានីភ្នំពេញ ត្រូវតែមានស្តង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ មុននឹងអនុវត្ត ការងារ៕



អត្ថបទ៖ លោក រស់ វិសិដ្ឋ
ឯកឧត្តម ប៉ា សុជាតិវង្ស សំដែងការហួសចិត្តនឹងក្រុមហ៊ុនសាងសង់ស្ពានអាកាសថ្មើរជើង ឯកឧត្តម ប៉ា សុជាតិវង្ស សំដែងការហួសចិត្តនឹងក្រុមហ៊ុនសាងសង់ស្ពានអាកាសថ្មើរជើង Reviewed by Unknown on 8:18:00 PM Rating: 5

No comments:

Powered by Blogger.