Recent Posts

Seo Services

ខេត្តកំពង់ស្ពឺ ប្រឈមទៅនឹងការខ្វះខាតទឹកបង្កបង្កើនផលស្រូវវស្សា

News New : បើយោងតាមទំព័រ Face book ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ដោយ របាយទឹកភ្លៀង ដែលធ្លាក់រាយប៉ាយពុំបានស្មើល្អ បានធ្វើឱ្យផ្ទៃដីបង្កបង្កើនផលស្រូវវស្សា នៅក្នុង ខេត្តកំពង់ស្ពឺ ប្រឈមទៅនឹងកង្វះខាតទឹក ។ ចំពោះមុខបញ្ហានេះ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានចុះអន្តរាគមន៍ជាបន្តបន្ទាប់ ក្នុងនោះរួមមាន ៖
១. ស្ថិតនៅក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន មានផ្ទៃដី ចំនួន ១៥០ ហិកតា ត្រូវបានចុះ អន្តរាគមន៍ ក្នុងរយៈពេល ០៣សប្តាហ៍កន្លងមកហើយ ដោយចាប់ផ្តើមពីការបូមទឹកឱ្យបងប្អូនស្ទូង និងបន្តបូមបញ្ចូលស្រែឱ្យមានទឹកគ្រប់គ្រាន់ ដោយប្រើប្រាស់ម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ។ 
២. ស្ថិតនៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច មានផ្ទៃដីប៉ះពាល់ប្រមាណ ៤៥០ហិកតា ចាប់ផ្តើម អន្តរាគមន៍ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ដោយប្រើប្រាស់ស្ថានីយសម្តេច សាយ ឈុំ ចំនួន ០១ កន្លែង និងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ។ 
៣. ស្ថិតនៅក្នុងភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង មានផ្ទៃដីប៉ះពាល់ប្រមាណ ២០០ហិកតា ។

ការងារអន្តរាគមន៍ បានចាប់ផ្តើមពីថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៦ ដោយប្រើប្រាស់ម៉ាស៊ីនចល័តខ្នាត មធ្យម ចំនួន ១គ្រឿង។ ក្រៅពីផ្ទៃដីដែលបានប៉ះពាល់ខាងលើ មន្ទីរ ក៏បាន និងកំពុងតម្លើងម៉ាស៊ីន បូមទឹក នៅទីតាំង ដែលប្រឈម ចំនួន ០២កន្លែងទៀត ក្នុងនោះរួមមាន៖
១. ឃុំព្រះនិពាន្ត ស្រុកគងពិសី មានផ្ទៃដីប៉ះពាល់ប្រមាណ ២០០ ហិកតា។
២. ឃុំប្រាំបីមុំ ស្រុកថ្ពង មានផ្ទៃដីប៉ះពាល់ប្រមាណ ៣០០ហិកតា ៕



អត្ថបទ៖ សុភក្ត្រា
ប្រភព៖ Facebook ក្រសួងធនធានទឹក និងឧតុនិយម
ខេត្តកំពង់ស្ពឺ ប្រឈមទៅនឹងការខ្វះខាតទឹកបង្កបង្កើនផលស្រូវវស្សា ខេត្តកំពង់ស្ពឺ ប្រឈមទៅនឹងការខ្វះខាតទឹកបង្កបង្កើនផលស្រូវវស្សា Reviewed by Unknown on 7:21:00 PM Rating: 5

No comments:

Powered by Blogger.