Recent Posts

Seo Services

សម្តេចចក្រី ហេង សំរិន ស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្ថែមផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ

News New : ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតអោយលោកជំទាវ អានជីឡា ខូកូរ៉ាន់ ( HE. Mrs. Angela Corcoran ) ឯកអគ្គរដ្ឋទូត នៃ ប្រទេសអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា ។

គួររំលឹកផងដែរថា ប្រទេសយើងទំាងពីរ កម្ពុជា - អូស្រ្តាលី មានទំនាក់ទំនងការទូតជាមួយគ្នាជាង ៦០ឆ្នាំមកហើយ ។ កន្លងមកប្រទេសទាំងពីរ បានពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់ការជួញដូរ គ្រឿងញៀន រត់ពន្ធមនុស្ស វិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ និង ទេសចរណ៍ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។ ចំណែកឯកិច្ចសហ ប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ជាពិសេសតាមរយៈក្រុមមិត្តភាព តែងបាន ជួបប្រាស្រ័យពិភាក្សាការងារ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងន័យពង្រឹង និងពង្រីកនូវទំនាក់ទំនង រវាងសភាទាំងពីរ (កម្ពុជា-អូស្រ្តាលី) ឲ្យកាន់តែប្រសើរឡើងថែមទៀត ។

នៅក្នុងឱកាសនោះដែរ សម្តេចចក្រី ហេង សំរិន តាមរយ:លោកជំទាវអគ្គរដ្ឋទូត ថ្លែងអំណរគុណ ដល់សភាអូស្រ្តាលី ដែលបានទទួលយ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋសភាកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ ។

សម្តេចចក្រី ក៏បញ្ជាក់ផងដែថា នៅក្នុងឆ្នាំនេះ (ឆ្នាំ២០១៦) មាននិស្សិតកម្ពុជា ចំនួន ១១៦០នាក់ ទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដែលក្នុងនោះ ៦០នាក់ បានទទួល អាហារូបករណ៍ពីរដ្ឋា ភិបាល អូស្រ្តាលី ។

ជាទីបញ្ចប់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក៏បានស្នើសុំអោយរដ្ឋាភិបាលអូស្រ្តាលី ពិនិត្យលទ្ធភាពឲ្យបានច្រើនថែមទៀតនូវចំនួននិស្សិតអាហារូបករណ៍ ពីព្រោះជាធនធានដ៏សំខាន់ ក្នុងការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា៕


 អត្ថបទ៖ លោក ផុន រ៉ាដា
សម្តេចចក្រី ហេង សំរិន ស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្ថែមផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ សម្តេចចក្រី ហេង សំរិន ស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលី បន្ថែមផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ Reviewed by Unknown on 10:16:00 PM Rating: 5

No comments:

Powered by Blogger.