Recent Posts

Seo Services

លោក ឈឹម ផាន់ណា នាំថវិកា ឯ. ស សុខា និងលោកជំទាវ ជូនគ្រូបំប៉ន ក្នុងស្រុកពាមជរ

News New:កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ និងក្រុមការងារ បាននាំយកនូវ ថវិកា ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានស ហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ជូនលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តជួយ បង្រៀន បំប៉នដល់សិស្សថ្នាក់ទី១២ រយ:ពេល ៤ខែ ត្រៀមប្រលងសញ្ញាបត្រ ។

ក្នុងឱកាសនោះ លោក ឈឹម ផាន់ណា បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនចំពោះលោកគ្រូ អ្នកគ្រូ ដែលបានលះបង់ទាំងពេលវេលា ទាំងកំលាំងកាយ ចិត្ត រួមទាំងគំនិតប្រាជ្ញារបស់ខ្លួន ដើម្បីជួយ បំប៉នដល់ប្អូនៗជាសិស្សថ្នាក់ទី១២ កន្លងមក ។ លើសពីនេះទៅទៀត លោក ឈឹម ផាន់ណា និង ក្រុមការងារ ក៏បានប្រគល់ជូនថវិកា ឯកឧត្តម ស សុខា និងលោកជំទាវ ដល់លោកគ្រូ អ្នកគ្រូ ជា ការលើកទឹកចិត្តផងដែរ។













អត្ថបទ៖ លោក មាស សុខុម
លោក ឈឹម ផាន់ណា នាំថវិកា ឯ. ស សុខា និងលោកជំទាវ ជូនគ្រូបំប៉ន ក្នុងស្រុកពាមជរ លោក ឈឹម ផាន់ណា នាំថវិកា ឯ. ស សុខា និងលោកជំទាវ ជូនគ្រូបំប៉ន ក្នុងស្រុកពាមជរ Reviewed by Unknown on 6:28:00 PM Rating: 5

No comments:

Powered by Blogger.