Recent Posts

Seo Services

លោក ស រដ្ឋា ទទួលតួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង

News New : លោក ស រដ្ឋា ដែលត្រូវជាកូនប្រុសពៅ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នេះ ត្រូវបានសហភាពសហព័ន្ធ យុវជនកម្ពុជា (ស​សយក) ផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តបាត់ដំបង ។

ការប្រកាសតែងតាំងនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សុផល អភិបាល នៃគណ: អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែល មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តបាត់ដំបង ជាច្រើនកុះករផងដែរ។

លោក ស រដ្ឋា បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ក៏ដូចជា ចូលរួមគ្រប់សកម្មភាពសង្គមសំរាប់ជាប្រយោជន៍ជូនដល់យុវជន យុវនារី និងពលរដ្ឋខ្មែរ ទូទាំងខេត្តបាត់ដំបងនេះផងដែរ៕






 អត្ថបទ៖ លោក មាស សុខុម
លោក ស រដ្ឋា ទទួលតួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង លោក ស រដ្ឋា ទទួលតួនាទីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង Reviewed by Unknown on 7:46:00 PM Rating: 5

No comments:

Powered by Blogger.