Recent Posts

Seo Services

លោក ស សុខា ផ្តាំផ្ញើសិស្សប្រលងបាក់ឌុប នាថ្ងៃស្អែក ១៥ចំណុច

News New: លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានសរសេរបង្ហោះក្នុង Page Face Book របស់លោក ដោយធ្វើការផ្តាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស ត្រូវប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នា ថ្ងៃទី២២ និងទី២៣ ខាងមុខនេះ ដែលមានចំណុចដូចខាងក្រោម៖
១) កុំមើលមេរៀនដោយអត់គេង និងគ្មានពេលសម្រាក!
២) ញ៉ាំចំណីអាហារឲ្យមានអនាម័យ ប្រយ័ត្នឈឺថ្កាត់ខកការប្រលង!
៣) ធ្វើដំណើរដោយប្រុងប្រយ័ត្ន បញ្ចៀសបញ្ហាចរាចរណ៍!
៤) កុំភ្លេចកាត ឫឯកសារសំគាល់ផ្សេងៗ សម្រាប់ចូលប្រលង!
៥) ស្លៀកសំលៀកបំពាក់ក្នុងនាមជាសិស្សឲ្យបានត្រឹមត្រូវ!
៦) គោរពតាមបម្រាមរបស់ក្រសួងអប់រំ ក្នុងពេលប្រលង!
៧) តាំងចិត្តឲ្យមាំ កុំតក់ស្លត់ កុំភិតភ័យ ធ្វើធម្មតាៗ!
៨) ប៊ិចប្រើពណ៌ខៀវ និងយកជាប់ខ្លួន៣-៤ដើមផង ក្រែងមួយមានបញ្ហា!
៩) កុំភ្លេចបំពេញលេខតុ លេខបន្ទប់ ឲ្យបានត្រឹមត្រូវ!
១០) មើលសំណួរ លំហាត់ ប្រធាន ឲ្យបានយល់ជាក់លាក់ គឺកុំធ្វើដោយតក់ក្រហល់ មួយៗ ច្បាស់ៗ!
១១) រាល់វិញ្ញាសាដែលចេះ សូមជ្រើសរើសណាមួយដែលមានពិន្ទុច្រើនធ្វើមុនគេ!
១២) ធ្វើវិញ្ញាសាឲ្យបានត្រឹមត្រូវ ដោយសរសេរអក្សរ លេខ សញ្ញា ឲ្យបានច្បាស់ៗ មានរបៀបរៀបរយ និងមានសោភ័ណ្ឌភាព ទាក់ទាញអ្នកកែ ចៀសការកោសលប់...!
១៣) ប្រយ័ត្នក្រដាសវិញ្ញាសាមានស្នាមឆូតទឹកប៊ិច រហែក ឬក៏មានសញ្ញាពិសេសណាមួយ។ បើដូច្នេះ សូមទាក់ទងមន្ត្រីទទួលបន្ទុក!
១៤) ទោះសំណួរ លំហាត់ ប្រធាន ណាមួយដែលយើងមិនចេះ ក៏ព្យាយាមសរសេរ បកស្រាយ ឫដោះស្រាយលើក្រដាសវិញ្ញាសានោះដែរ ព្រោះអាចសន្សំពិន្ទុបានជាយថាហេតុ ក៏ថាបាន!
១៥) បញ្ចប់កិច្ចការហើយ សូមពិនិត្យមើលឡើងវិញ កុំប្រញ៉ាប់យកទៅដាក់!

សូមជូនពរប្អូនៗ ទទួលបានជោគជ័យ នាសម័យប្រលងថ្ងៃទី២២ ២៣ សីហា ២០១៦ នេះកុំបីខាន! ចំពោះប្អូនៗនៅព្រៃវែង និងបន្ទាយមានជ័យ បើបាននិទ្ទេសA នឹងទទួលម៉ូតូ១គ្រឿងពីខ្ញុំ និងភរិយា។ សម្រាប់អ្នកជាប់បាក់ឌុបក្នុងខេត្តទាំង២ អាចទទួលបានអាហារូបករណ៍សិក្សានៅមហាវិទ្យាល័យពីខ្ញុំ និងភរិយាផងដែរ៕


 អត្ថបទ៖ អារុណ
លោក ស សុខា ផ្តាំផ្ញើសិស្សប្រលងបាក់ឌុប នាថ្ងៃស្អែក ១៥ចំណុច លោក ស សុខា ផ្តាំផ្ញើសិស្សប្រលងបាក់ឌុប នាថ្ងៃស្អែក ១៥ចំណុច Reviewed by Unknown on 7:13:00 AM Rating: 5

No comments:

Powered by Blogger.