Recent Posts

Seo Services

លោកជំទាវ កែ សួនសុភី ស សុខា នាំមុខគេក្នុងការរត់ចម្ងាយ ៥គីឡូម៉ែត្រ តែជ័យលាភីបានលើ............

News New: ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ លោក ស សុខា តំណាងរាស្ត្រគណបក្ស ប្រជាជកម្ពុជាមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងនិងលោក ជំទាវ ព្រមទាំងលោក ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំយុវជន-នារី ជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង តារាចំរៀង តារាសំដែង និងប្រជាពល រដ្ឋរាប់រយនាក់ ធ្វើការរត់ប្រណាំងចំងាយ ៥គីឡូម៉ែត្រ ក្នុងការប្រកួតកីឡាពានរង្វាន់សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឆ្នាំ២០១៦ ទូទាំងខេត្តព្រៃវែង ។

មានមតិលើកឡើងផ្សេងៗគ្នានៅក្នុងការប្រកួតរត់ចម្ងាយខាងលើនេះ ដោយអ្នកខ្លះលើកឡើងថា ការរត់ចម្ងាយនេះ មានចម្ងាយឆ្ងាយពេករហូតដល់ ៥គីឡូម៉ែត្រ ព្រោះក្រុមអ្នករត់ភាគច្រើនពុំមែន ជាអ្នកកីឡា និងមិនធ្លាប់បានរត់ឆ្ងាយបែបនេះ ។ ចំណែកឯអ្នកខ្លះទៀតថា ការរត់ចម្ងាយបែបនេះ គឺទទួលបាននូវអារម្មណ៍ស្រស់ថ្លាណាស់ ព្រោះនេះមិនមែនជាការរត់យកឈ្នះចាញ់នោះទេ គឺវា គ្រាន់ជាការហាត់ប្រាណ ធ្វើអោយយើងមានសុខភាពល្អតែប៉ុណ្ណោះ។ មតិមួយចំនួនទៀតលើក ឡើងថា ការរត់ប្រណាំងនេះ ពិតជាសប្បាយរីករាយណាស់ ព្រោះយើងបានរត់ជួបគ្នាជាមួយថ្នាក់ ដូចជា ៖ លោក ស សុខា លោក ជា សុមេធី និងថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលពួកគេមិនអាច ជួបបាន វាជាឱកាសដ៏ល្អមួយ។ លើសពីនេះទៅទៀត មតិខ្លះទៀតថា ពួកគាត់ពិតជាមានអារម្មណ៍ រំភើបក្រៃលែង ព្រោះក្នុងការរត់នោះ មានតារាជាច្រើនរូបចូលរួមរត់ផងដែរ។
អ្វីដែលកាន់តែអស្ចារ្យនៅក្នុងការប្រកួតរត់ចម្ងាយ ៥គីឡូម៉ែត្រនោះ គឺលោកជំទាវ កែ សួនសុភី ស សុខា ភរិយាលោក ស សុខា បាននាំមុខគេក្នុងរត់ប្រណាំងនេះ បើទោះបីជាលោកជំទាវ ពុំមែនជា កីឡាករអាជីពក៏ដោយចុះ ប៉ុន្តែដើម្បីចូលរួមហាត់ប្រាណ និងចូលរួមសប្បាយរីករាយជាមួយក្រុម យុវជន យុវនារី បងប្អូនប្រជាពលរដ្ឋ និងក្រុមតារាចំរៀង តារាសំដែង លោកជំទាវ បានខិតខំយក អស់កំលាំងកាយចិត្ត រត់សំដៅទីយ៉ាងលឿន ដោយនាំមុខគេ ក្នុងចំណោមនារីៗ ដែលរត់ជាមួយ លោកជំទាវ ប៉ុណ្ណោះ គឺមិនមែនរត់នាំមុខគេទាំងអស់នោះទេ មានគេរត់មុខលោកជំទាវ ជាច្រើន ទៀត ។ ដូច្នោះជ័យលាភីរត់ប្រណាំងនេះ បានទៅលើអ្នកផ្សេងវិញ ។ 

ក្នុងការរត់ប្រណាំងនោះដែរ គណ:កម្មការបានរៀបចំអោយមានឡានពេទ្យ និងឡានអមដំណើរជា ច្រើន ដើម្បីការងារក្រុមអ្នករត់មានបញ្ហាដោយប្រការផ្សេងៗ។
មតិអ្នកចូលរួមប្រកួតរត់ចម្ងាយជារួម សុំអោយមានការរប្រកួតរត់បែបនេះអោយបានច្រើនទៀត នា ឆ្នាំក្រោយៗ រឺមួយឆ្នាំអោយបានពីរ ទៅបីដង រឹតតែល្អថែមទៀត៕










អត្ថបទ៖ អារុណ
លោកជំទាវ កែ សួនសុភី ស សុខា នាំមុខគេក្នុងការរត់ចម្ងាយ ៥គីឡូម៉ែត្រ តែជ័យលាភីបានលើ............ លោកជំទាវ កែ សួនសុភី ស សុខា នាំមុខគេក្នុងការរត់ចម្ងាយ ៥គីឡូម៉ែត្រ តែជ័យលាភីបានលើ............ Reviewed by Unknown on 6:58:00 PM Rating: 5

No comments:

Powered by Blogger.