Recent Posts

Seo Services

ហូបបាយសាមគ្គីថ្ងៃនេះ លោក ស សុខា : សសយក ខេត្តព្រៃវែង ខ្ញុំម្នាក់ឯងមិនអាចធ្វើទៅរួចទេ!

News New : លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាង រាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានថ្លែងក្នុងឱកាសរៀបចំពិធី សំណេះសំណាល និងហូបបាយសាមគ្គី គ្រួសារ សសយក ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នេះថា ការជួបជុំ និងទទួលទានអាហារសាមគ្គី នាពេលនេះ គឺសំដៅពីការដឹងគុណដល់ការងារសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ទាំងអស់ ដែលបានចំណាយពេលវេលា កំលាំងកាយ កំលាំង ចិត្ត និងធនធាន ជួយដល់ខេត្តព្រៃវែង ទាំងមូល និងដើម្បីរឹតចំណងសាមគ្គីភាពគ្រួសារ សសយក ខេត្តព្រៃវែង អោយកាន់តែស្អិតរមួត រឹងមាំ ព្រមទាំងបន្តផែនការជួយដល់ខេត្តព្រៃវែង ទៅមុខទៀត ទាំងយុវជន និងប្រជាពលរដ្ឋទាំងមូល។

លោក ស សុខា បានបញ្ជាក់ដែរថា សសយក ខេត្តព្រៃវែង ក៏ដូចជា យុវជន និងប្រជាពលរដ្ឋខេត្ត ព្រៃវែងទាំងមូល លោកម្នាក់ឯងមិនអាចធ្វើបានទេ គឺត្រូវមានបងប្អូនជាក្រុមការងារទាំងអស់ លះ បង់ជួយគ្នា ទើបបានសំរេចជោគជ័យ បើទោះបីជាអ្នកចុះជួយខេត្តព្រៃវែង ភាគច្រើនមិនមែនមាន ស្រុកកំណើត ឬទីលំនៅក្នុងខេត្តព្រៃវែង ក៏ដោយចុះ ។ ប៉ុន្តែពួកយើងទាំងអស់គ្នា សប្បាយរីករាយ ពេលបានចុះមកពង្រឹងខេត្តព្រៃវែងនេះ៕












អត្ថបទ៖ វណ្ណ:អារុណ

ហូបបាយសាមគ្គីថ្ងៃនេះ លោក ស សុខា : សសយក ខេត្តព្រៃវែង ខ្ញុំម្នាក់ឯងមិនអាចធ្វើទៅរួចទេ! ហូបបាយសាមគ្គីថ្ងៃនេះ លោក ស សុខា : សសយក ខេត្តព្រៃវែង ខ្ញុំម្នាក់ឯងមិនអាចធ្វើទៅរួចទេ! Reviewed by Unknown on 1:33:00 AM Rating: 5

No comments:

Powered by Blogger.