Recent Posts

Seo Services

លោកវរសេនីយ៍ទោ សែម គន្ធា មុនចុះអនុវត្តច្បាប់ចរាចរណ៍ត្រូវមានលក្ខណ:សម្បត្តិ ៣យ៉ាងសិន


News New:ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះលោក សែម គន្ធា នាយរងការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បានជួបសំណេះសំណាលជាមួយមន្រ្តីនគរ បាល ជាប់កិច្ចសន្យា និងបានចែករំលែកបទពិសោធការងារខ្លះៗ ព្រមទាំងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅដល់មន្ត្រីនគរបាលចរាចរ និងមន្ត្រីជាប់កិច្ចសន្យា ដែលបានចូលរួមលះបង់បរិច្ចាក ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងការិយាល័យ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ស្នាក់ការរាជធានីភ្នំពេញ​ ក្រោមអធិបតីភាពឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែង និង លោកជំទាវ ។ 

ក្នុងឱកាសនោះដែរ លោក សែម គន្ធា  ក៏បានផ្តាំផ្ញើរដល់មន្ត្រីជាប់កិច្ចសន្យាទាំងអស់  អោយប្រឹង ប្រែងស្តាប់ការបង្ហាត់បង្រៀនរបស់លោកគ្រូ ដើម្បីយកចំណេះដឹងទាំងនេះ ទៅបំពេញការងារជា ប្រយោជន៍ដល់សង្គមជាតិ ។ លើសពីនេះទៅទៀត លោក សែម គន្ធា  ក៏បានផ្តាំផ្ញើទៅកាន់មន្ត្រី នគរបាលចរាចរណ៍ ថា ត្រូវតែពង្រឹងវិន័យអោយបានខ្ជាប់ខ្ជួនជាមុនសិន មុននឹងចុះអនុវត្តច្បាប់ ចរាចរណ៍តាមដងផ្លូវ និងត្រូវតែមានលក្ខណ:សម្បត្តិ ៣យ៉ាង ដូចខាងក្រោម ៖
ទី១. សីលធម៌
ទី២.គុណធម៌
ទី៣.សេចក្តីស្មោះត្រង់ ។












 អត្ថបទ៖ អារុណ

លោកវរសេនីយ៍ទោ សែម គន្ធា មុនចុះអនុវត្តច្បាប់ចរាចរណ៍ត្រូវមានលក្ខណ:សម្បត្តិ ៣យ៉ាងសិន លោកវរសេនីយ៍ទោ សែម គន្ធា មុនចុះអនុវត្តច្បាប់ចរាចរណ៍ត្រូវមានលក្ខណ:សម្បត្តិ ៣យ៉ាងសិន Reviewed by Unknown on 12:42:00 AM Rating: 5

No comments:

Powered by Blogger.