Recent Posts

Seo Services

លោក សុខ ពុទ្ធិវុធ និងលោក កេត ម៉ៅ ផ្តល់ថវិកាជូនគ្រូស្ម័គ្រចិត្តបង្រៀនសិស្សទី១២ ក្នុងស្រុកទ្រាំង

News New : នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នេះ លោក កេត ម៉ៅ អភិបាល នៃគណ:អភិបាល ស្រុកទ្រាំង ខេត្តតាកែវ  និងលោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សមាជិក ក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រួ បង្រៀនស្ម័គ្រចិត្ត ចំនួន ៣៣រូប ដែលបានជួយបង្រៀនបំប៉នបន្ថែមដល់ប្អូនៗសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ទាំង៧ ទូទាំងស្រុកទ្រាំង ដើម្បីត្រៀមប្រលង នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុងឱកាសនោះដែរ លោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ ដែលបាន ចំណាយពេលវេលាដ៏មានតំលៃជួយបង្រៀនបន្ថែមដល់ប្អូនៗសិស្សថ្នាក់ទី១២ ក្នុងរយ:ពេលកន្លង មក ដោយយកចិត្តទុកដាក់ខ្ពស់ ។

ដើម្បីជាការដឹងគុណដល់ លោកគ្រូ អ្នកគ្រួ លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តតាកែវ ក៏បានឧបត្ថមជូនលោកគ្រូ អ្នកគ្រូ ទាំង ៣៣រូប ចំនួន ៥ ៤០០ ០០០រៀល និង លោក កេត ម៉ៅ អភិបាលស្រុកទ្រាំង ឧបត្ថម្ភចំនួន ៣៣០ ០០០រៀលផងដែរ៕




អត្ថបទ៖ អារុណ
លោក សុខ ពុទ្ធិវុធ និងលោក កេត ម៉ៅ ផ្តល់ថវិកាជូនគ្រូស្ម័គ្រចិត្តបង្រៀនសិស្សទី១២ ក្នុងស្រុកទ្រាំង លោក សុខ ពុទ្ធិវុធ និងលោក កេត ម៉ៅ ផ្តល់ថវិកាជូនគ្រូស្ម័គ្រចិត្តបង្រៀនសិស្សទី១២ ក្នុងស្រុកទ្រាំង Reviewed by Unknown on 8:14:00 PM Rating: 5

No comments:

Powered by Blogger.