Recent Posts

Seo Services

តំណាងរាស្ត្រវ័យក្មេង ស សុខា ដឹកនាំប៉ូលីសចរាចរណ៍ និង សសយក ២០០នាក់បរិច្ចាកឈាម

News New : ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នេះ លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជា ជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោក ស្រី បានដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែងចំនួន ៥០នាក់ និងកំលាំង នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ១៥១នាក់ បរិច្ចាកឈាមជូន ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នាការិយាល័យ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង 3G រាជធានីភ្នំពេញ ។

បើតាមលោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបង្ហាញថា មជ្ឈមណ្ឌលផ្តល់ឈាមជូនមន្ទីរ ពេទ្យ ក្នុងមួយថ្ងៃៗ គឺមានចំនួនច្រើន ដោយសារតែតំរូវការរបស់អ្នកជំងឺមានចំនួនច្រើនដែរ ។ ជា មធ្យមក្នុង ១ថ្ងៃ នៅរាជធានីភ្នំពេញ យ៉ាងតិច ១០០ប្លោក ។ ចំណែកឯនៅតាមបណ្តាលខេត្តទូទាំង ប្រទេសវិញ ក្នុង ១ថ្ងៃ ជាមធ្យម ១៥០ប្លោក ។ ដូច្នោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ពិតជាត្រូវឈាម ពីសប្បុរសជនយើងច្រើនណាស់ក្នុង ១ថ្ងៃៗ ។

លោក ស សុខា ក្នុងនាមតំណាងរាស្ត្រមួយរូប លោកតែងតែយកចិត្តទុកបំផុតទាក់ទងការបរិច្ចាក ឈាមនេះ ដែលក្នុង ១ឆ្នាំៗ សំរាប់នៅរាជធានីភ្នំពេញ យ៉ាងតិច ២ដង និងនៅខេត្តព្រៃវែង ១ឆ្នាំៗ មានចំនួនច្រើនដង។

នាឱកាសនោះដែរ លោក ស សុខា បានថ្លែងទៅកាន់កងកំលាំងនគរបាលចរាចរណ៍ និងក្រុមការ ងារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង (ថ្នាក់កណ្តាល) ថា ការផ្តល់ឈាមនាពេលនេះ គឺជាការចូលរួមចំណែកជួយសង្គ្រោះជីវិតខ្មែរទូទៅ មិនថា អ្នកភ្នំពេញ អ្នកខេត្ត ឬជនបរទេស ណា ក៏ដោយ ដែលត្រូវការឈាម គឺឈាមយើងពេលនេះ សុទ្ធតែអាចជួយសង្គ្រោះពួកគាត់បានទាំង អស់។ លើសពីនេះទៅទៀត ឈាមយើង ១ប្លោក ដែលបរិច្ចាក នាពេលនេះ បានទៅដល់មនុស្ស ម្នាក់ ដែលយើងមិនដែលស្គាល់ មិនដែលជួប ទាំងនេះ ចាត់ទុកថាជានិស្ស័យមួយដ៏កម្រដែរ ។
អ្វីដែលធ្វើលោក ស សុខា និងលោកស្រី សប្បាយចិត្តជាងគេនោះ គឺលោកបានឃើញបងប្អូននគរ បាលចរាចរណ៍រាជធានីភ្នំពេញ និងក្រុមការងារ សសយក ខេត្តព្រៃវែង ថ្នាក់កណ្តាល បានចូលរួម ផ្តល់ឈាមយ៉ាងច្រើនកុះករ ។

លោក ស សុខា បានស្នើសុំអោយយុវជនទាំងអស់ រួមគ្នាបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិតខ្មែរយើង ទូទៅជាបន្តទៀត ព្រោះនេះគឺជា សកម្មភាពមនុស្សធម៌មួយដ៏ល្អមិនអាចកាត់ថ្លៃបាន ។ ដើម្បីតប ស្នងទៅនឹងទឹកចិត្តបងប្អូនយើង នាពេលនោះ លោក ស សុខា ក៏បានសំដែងនូវទឹកដឹងគុណ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការលះបង់ប្រកបមនុស្សធម៌ នាពេលនេះ និងសូម ជូនពរដល់បងប្អូនទាំងអស់ផងដែរ៕































អត្ថបទ៖ អារុណ


តំណាងរាស្ត្រវ័យក្មេង ស សុខា ដឹកនាំប៉ូលីសចរាចរណ៍ និង សសយក ២០០នាក់បរិច្ចាកឈាម តំណាងរាស្ត្រវ័យក្មេង ស សុខា ដឹកនាំប៉ូលីសចរាចរណ៍ និង សសយក ២០០នាក់បរិច្ចាកឈាម Reviewed by Unknown on 11:35:00 PM Rating: 5

No comments:

Powered by Blogger.