Recent Posts

Seo Services

លោក ទូច វណ្ណ: បង្ហាញហេតុផលខ្លះៗថា សិស្សខេត្តព្រៃវែង ទទួលបាននិទ្ទេសA ច្រើន ក្នុងឆ្នាំនេះ



News New: បើតាមលោក ទូច វណ្ណ: ដែលជាគ្រូឧទ្ទេសនាម ចុះធ្វើបទបង្ហាញស្តីពី វិធីសាស្ត្ររៀន ត្រៀមប្រលង និងជ្រើសរើសជំនាញ ដល់សិស្សថ្នាក់ទី១២ ទូទាំងប្រទេស បានប្រាប់ភ្នាក់ងារ សារ ព័ត៌មាន News New ក្រោមពេលសិស្សប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថា ៖ ឆ្នាំនេះ សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នឹងទទួលបាននិទ្ទេសA ស្របពេល ដែលឆ្នាំទៅពុំមាន និទ្ទេសA សោះនោះ។

មូលហេតុ ដែលលោក ទូច វណ្ណ: ហ៊ានសង្ឃឹមដូច្នោះ ដោយសារក្នុងរយ:ពេលកន្លងទៅនេះ លោក បានដឹកនាំក្រុមការងារចុះធ្វើបទបង្ហាញខាងលើនេះ ទូទាំងខេត្តព្រៃវែង ក្រោមការឧបត្ថម្ភដោយ ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា​ មណ្ឌលព្រៃវែង និងជាប្រធានសហ ភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ  ដោយប្រើរយ:ពេល ២០ថ្ងៃគត់ គឺចាប់ពី ថ្ងៃទី១១ ខែកក្កដា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ដែលទទួលបានសិស្សថ្នាក់ទី១២ ចូល រួមស្តាប់ ចំនួន ២ ៨២៨នាក់ (ពីរពាន់ប្រាំរយម្ភៃប្រាំបី)​  ក្នុងនោះរួមមាន ៖
          ១.​ ស្រុកកញ្ច្រៀច     មាន៖ ១វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ១៧៥នាក់
          ២. ស្រុកពាមជរ        មាន៖ ៣វិទ្យាល័យ​ សិស្សថ្នាក់ទី១២ ចូលរួម ១៥២នាក់
          ៣. ស្រុកពាមរក៍        មាន៖ ១វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ១៧៤នាក់
          ៤. ស្រុកបាភ្នំ            មាន៖ ២វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ២១៥នាក់
          ៥. ស្រុកស្វាយអន្ទរ   មាន៖  ២វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ១៥៥នាក់
          ៦. ក្រុងព្រៃវែង         មាន៖  ២វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ១៣៥នាក់
          ៧. ស្រុកស៊ីធរកណ្តាល   ៖ ២វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ២៤២នាក់
          ៨. ស្រុកព្រះស្តេច     មាន៖  ៣វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ៣៥២នាក់
          ៩. ស្រុកពារាំង មាន៖ ៣វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ២៣០នាក់
          ១០.ស្រុកកំចាយមារ មាន៖  ៣វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ១៩០នាក់
          ១១.ស្រុកកំពង់ត្របែក មាន៖ ២វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ៣៩០នាក់
          ១២.ស្រុកមេសាង មាន៖ ៣វិទ្យាល័យ សិស្សថ្នាក់ទី១២ ចូលរួម ៤១៨នាក់ ។
          បញ្ជាក់: ចំពោះស្រុកពោធិរៀង ពុំទាន់មានកំរិតសិស្សដល់ថ្នាក់ទី១២ ទេ ។

ជាងនេះទៅទៀត លោក ទូច វណ្ណ: បានបញ្ជាក់ថា មានកក្តាជាច្រើន ដែលធ្វើអោយសិស្សថ្នាក់ទី ១២ ទូទាំងខេត្តព្រៃវែង ទទួលបាននិទ្ទេសA ច្រើន បើប្រៀបទៅនឹងឆ្នាំមុននោះ គឺ៖ ដោយមានការ យកចិត្តទុកដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ស សុខា និងលោកជំទាវ ដូចជា៖ បើកវគ្គបំប៉ន (រៀនគួរ) មុនប្រលង ៤ខែ លើកទឹកចិត្តលើកគ្រូ អ្នកគ្រូ ទាំងថវិកា និងឧបត្ថម្ភដំណើរកំសាន្ត ដើម្បីជំរុញការ យកចិត្តទុកដាក់ចំពោះសិស្សថែមមួយកំរិតទៀត  ការរៀបចំអោយមានវគ្គសិក្សាសិក្ខាសាលាតំរង់ ទិសដៅ(សិក្ខាសាលាស្តីពីវិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ) ការ ផ្តល់រង្វាន់លើកទឹកចិត្ត ម៉ូតូ ១គ្រឿង សំរាប់អ្នកជាប់និទ្ទេសA ផ្តល់ថវិកាសំរាប់អ្នកជាប់និទ្ទេសB និងC ព្រមទាំងការផ្តល់នូវអាហារូបករណ៍សិក្សានៅមហាវិទ្យាល័យជាច្រើនកន្លែងទៀត។ លើសពី នេះទៅទៀត រួមនឹងការយកចិត្តទុកពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា តាមស្រុក ក្រុង នីមួយៗ អាជ្ញាធរដែនដី ព្រមទាំងមន្ទីរអប់រំយុវជន និងកីឡាខេត្ត ការិយាល័យអប់រំ តាមស្រុក ក្រុង ទូទាំងខេត្តព្រៃវែងនោះ ។ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ ការខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តរបស់ប្អូនៗសិស្សថ្នាក់ទី១២ ទាំងអស់ ប្រកបដោយឆន្ទ:មោះមុត និងជំនឿចិត្តផងដែរ៕











 





















 អត្ថបទ៖ អារុណ


លោក ទូច វណ្ណ: បង្ហាញហេតុផលខ្លះៗថា សិស្សខេត្តព្រៃវែង ទទួលបាននិទ្ទេសA ច្រើន ក្នុងឆ្នាំនេះ លោក ទូច វណ្ណ: បង្ហាញហេតុផលខ្លះៗថា សិស្សខេត្តព្រៃវែង ទទួលបាននិទ្ទេសA ច្រើន ក្នុងឆ្នាំនេះ Reviewed by Unknown on 7:22:00 PM Rating: 5

No comments:

Powered by Blogger.