Friday, August 19, 2016

គួរចៀសវាង ៩យ៉ាង ដែលបំផ្លាញស្បែកមុខយើងដោយមិនដឹងខ្លួន!

News New: បើយោងតាមការចេញផ្សាយរបស់ទស្សនាវដ្តីខ្មែរប្រណីត លេខទី៣៧ ប្រចាំខែឧសភា ឆ្នាំ២០១៦ បានបញ្ជាក់ថា ទម្លាប់មិនល្អ ៩យ៉ាង បំផ្លាញស្បែកមុខខ្លួនឯងដោយមិនបានដឹងខ្លួន គឺ៖

១.មិនបានលុបសម្អាតស្បែកមុខអោយបានស្អាតមុនចូលគេង (ជាពិសេសការលុបសម្អាតដោយ គ្រឿងសម្អាង) : ដោយសារស្បែកមុខក៏ត្រូវការសំរាក និងដកដង្ហើមអោយបានស្រួលដូចគ្នានៅ ពេលយប់ ។ ចុះបើពេញមួយរាត្រី រន្ធញើសនៅតែគ្រងជាប់ធូលីដី និងសារជាតិកខ្វក់ពីការតុបតែង មុខ ។ តើមុខយើង នឹងកើតអ្វីឡើងនៅពេលព្រឹកនោះ?
២.ការជ្រើសរើសផលិតផលមកប្រើលើផ្ទៃមុខ ដោយមិនបានអានការណែនាំ ។
 ៣.ចូលចិត្តជ្រើសរើសផលិតផលតាមគ្នា ដោយមិនបានដឹងថា ស្បែកមុខគេ និងស្បែកមុខយើងគឺ ដូចគ្នាអត់?
 ៤.លាបក្រេបច្រើនពេក ។
 ៥.ផ្លាស់ប្តូរផលិតផលប្រើលើផ្ទៃមុខញឹកញាប់ពេក និងច្រើនប្រភេទពេក ក្នុងរយ:ពេលខ្លី ។
 ៦.ប្រើសារធាតុធ្វើអោយស្បែកមុខឆាប់សច្រើនហួសកំរិត ។
៧.ប្រើទឹកក្តៅមកលុបសម្អាតមុខញឹកញាប់ពេក ។
៨.ទទួលទានដំណេកមិនបានគ្រប់គ្រាន់ ។
៩.ការបិទម៉ាសលើផ្ទៃមុខយូរម៉ោងពេកលើសពីការណែនាំ ។
ព័ត៌មានលំអិតអំពីចំណុចនីមួយៗ នឹងបង្ហាញ នៅលេខបន្ទាប់ ៕

អត្ថបទ៖ វិចិត្រា

0 comments:

Post a Comment