Recent Posts

Seo Services

លោក ស រដ្ឋា ផ្តល់បទពិសោធភាពជោគជ័យក្នុងការសិក្សាជូននិស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា

News New : ព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦ នេះ លោក ស រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង អញ្ជើញជាវាគ្មិនកិត្តិយសធ្វើបទបាឋកថា ចែករំលែកបទពិសោធន៍លើប្រធានបទស្ដីពី "ភាពជោគ ជ័យក្នុងការសិក្សាក្នុង និងក្រៅប្រទេស " ជូនដល់និស្សិត-សិក្ខាកាម នៅបណ្ឌិត្យសភានគរបាល កម្ពុជា ។

នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះវត្តមាន ស រដ្ឋា  ដែលបាននូវចំណាយពេលវេលាដ៏មានតម្លៃផ្ដល់នូវកិត្ដិយស ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ហើយតាមរយៈបទបាឋកថា របស់លោក នាឱកាសនោះដែរ គឺបានផ្ដល់ជាបទពិសោធន៍ និងចំណេះដឹងល្អៗ ដល់និស្សិត-សិក្ខាកាមជាមន្ដ្រីនគរបាលជាតិ និង មន្ដ្រីពន្ធនាគារ ដែលកំពុងតែខិតខំព្យាយាមសិក្សារៀនសូត្រនៅទីនេះ ទទួលបានជោគជ័យទាំង ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។











អត្ថបទ៖ វិចិត្រា
លោក ស រដ្ឋា ផ្តល់បទពិសោធភាពជោគជ័យក្នុងការសិក្សាជូននិស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា លោក ស រដ្ឋា ផ្តល់បទពិសោធភាពជោគជ័យក្នុងការសិក្សាជូននិស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា Reviewed by Unknown on 12:05:00 AM Rating: 5

No comments:

Powered by Blogger.