Recent Posts

Seo Services

លោក ស សុខា យុវជនត្រូវស្គាល់នយោបាលបរទេស និងបង្កើតវប្បធម៌សន្ទនាផងដែរ

News New : នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ នេះ ឯកឧត្តម ស សុខា តំណាងរាស្ដ្រគណបក្ស ប្រជាជនកម្ពុជា វ័យក្មេងប្រចាំ មណ្ឌលព្រៃវែង បានមានប្រសាសន៍ថា ប្រទេសជាតិត្រូវការកំលាំង យុវជន ជាចាំបាច់ក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ដូច្នោះយុវជន ត្រូវតែធ្វើជាទំពាំងស្នងឬស្សី និងជា ទំពាំងដ៏ល្អទៀតផង ទើបឬស្សីរឹងមាំល្អដែរ។ ប៉ុន្តែយុវជន មិនត្រូវភ្លេចអ្នកជំនាន់មុនឡើយ ព្រោះ អ្នកជំនាន់មុន ពីដំបូងគាត់ក៏ជាយុវជនដែរ ។ ម្យ៉ាងទៀត អ្នកជំនាន់មុនគឺជាអ្នកបណ្តុះបណ្តាលអ្នក ជំនាន់ក្រោយ ដូចជា៖ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ពួកគាត់ខិតខំបណ្តុះបណ្តាលយុវជនជំនាន់ ក្រោយយ៉ាងយកចិត្តទុកដាក់ បើទោះបីជាប្រាក់ខែគាត់តិចតួចក៏ដោយចុះ។

សូមបញ្ជាក់ថា: ឯកឧត្តម ស សុខា បានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជា វាគ្មិនធ្វើបាឋកថា ដល់គ្រូនគរបាល មន្ត្រីនគរបាល និងនិស្សិត សិក្ខាកាម នៃបណ្ឌិត្យសភានគរ បាលកម្ពុជា ក្រោមប្រធានបទ"  យុវជនក្នុងកិច្ចការនយោបាយ " ដែលមានសិក្ខាកាមចូលរួមជាង ៧០០នាក់នោះ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានបង្ហាញផងដែរអំពី របបនយោបាយខ្មែរ សិទ្ធិរបស់យុវជនក្នុងកិច្ចការនយោបាយ តួនាទីកាតព្វកិច្ចរបស់យុវជនក្នុងកិច្ចការនយោបាយ បញ្ហាប្រឈមរបស់យុវជន និងការជម្រុញយុវជនក្នុងកិច្ចការនយោបាយ។ ចំពោះកំលាំងនគរបាល ឯកឧត្តម ក៏បានបញ្ជាក់ថា ជីវិតពិតរបស់កងកម្លាំងនគរបាលជាតិ រៀនសូត្រត្រូវខិតខំប្រឹងប្រែងឲ្យ អស់ពីសមត្ថភាព ភាពស្មោះត្រង់ ឆន្ទះខ្ពស់ ហើយត្រូវយល់ពីគោលនយោបាយបរទេស សកល ភាវូបនីយកម្ម វិស័យសន្ដិសុខជាតិ សណ្ដាប់ធ្នាប់ វិស័យគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា បង្កើតវប្បធម៌ សន្ទនាផងដែរ៕






 
 អត្ថបទ៖ អារុណ
លោក ស សុខា យុវជនត្រូវស្គាល់នយោបាលបរទេស និងបង្កើតវប្បធម៌សន្ទនាផងដែរ លោក ស សុខា យុវជនត្រូវស្គាល់នយោបាលបរទេស និងបង្កើតវប្បធម៌សន្ទនាផងដែរ Reviewed by Unknown on 11:36:00 PM Rating: 5

No comments:

Powered by Blogger.