Sunday, August 21, 2016

ឆាកជីវិតពិតរបស់ប្អូនប្រុសប្រលងបាក់ឌុប យកជើងសរសេរអក្សរជំនួសដៃ ខេត្តព្រៃវែង

News New : បេក្ខជនពិការដៃទាំងសងខាងពីកំណើត ចូលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ (បាក់ឌុប) នៅមណ្ឌលប្រលងមួយក្នុងខេត្តព្រៃវែង គឺយកជើងសរសេរអក្សរជំនួសដៃ គួរឱ្យ ខ្លោចផ្សារណាស់ ។

បើតាមការអោយដឹងប្អូនប្រុសយកជើងសរសេរអក្សរជំនួសដៃនេះ គឺមានឈ្មោះ បួន គុន រស់នៅ ភូមិស្ពឺខាងកើត ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលប្អូនជាកូនទី៥ ( កូនពៅ ) ក្នុងគ្រួសារកសិករ​មួយ ដែលម្ដាយទើបស្លាប់ប្រហែលជាកន្លះឆ្នាំមុននេះ។ ចំណែកឯឳពុកធ្វើជាជាងសំណង់រកប្រាក់ ចិញ្ចឹម និងផ្គត់ផ្គង់ការសិក្សា ។ ប្អូនគឺជាសិស្សរៀននៅវិទ្យាល័យបាភ្នំ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ។ ជារៀងរាល់ថ្ងៃ ប្អូនត្រូវជិះកង់ពីផ្ទះមកសាលារៀលចម្ងាយប្រហែល ១៥គីឡូម៉ែត្រ ដោយឪពុកចង ខ្សែពីដៃកង់មកថ្ពក់នឹងស្មារបស់ប្អូនជំនួសដៃ ។

នៅក្នុងឱកាសអញ្ជើញបើកកញ្ចប់វិញ្ញាសាប្រលង នាព្រឹកថ្ងៃទី២២ ខែសីហា នេះ លោក ខៀវ ភារិទ្ធ ក្នុងនាមលោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង  លោក ខៀវ ភារិទ្ធ បានកើតសរសើរចំពោះការតស៊ូព្យា យាម ប្រកបដោយឆន្ទ:មោះមុតដ៏កម្រ របស់ប្អូនប្រុស ក្នុងការពុះពារគ្រប់ឧបសគ្គ ដើម្បីបានរៀន សូត្រ និងរហូតបានប្រលង នាពេលនេះ។ ជាងនេះទៅទៀត លោក ខៀវ ភារិទ្ធ ក៏បានលើកទឹកចិត្ត ដល់ប្អូនប្រុស ដោយផ្តល់អាហារូបករណ៍របស់លោក ស សុខា និងលោកស្រី សំរាប់រៀននៅមហា វិទ្យាល័យដោយឥតគិតថ្លៃ និងឧបត្ថម្ភការរស់នៅរៀនមហាវិទ្យាល័យ រហូតដល់ចប់ ។ ប្រសិនបើ ប្រលងមិនជាប់វិញ ហើយប្អូនចង់រៀនបរិញ្ញាបត្ររង ក៏ក្រុមការងារជួយផ្គត់ផ្គង់ដែរ តែបើសិនប្អូន ចង់រៀនថ្នាក់ទី១២ដដែល ក៏ក្រុមការងារជួយទំនុកបំរុងដែរ។
បញ្ជាក់: កន្លងទៅក្រុមការងារ សសយក ខេត្តព្រៃវែង និងអាជ្ញាធរស្រុកបាភ្នំ ក៏ធ្លាប់ជួយឧបត្ថម្ភគាំ ទ្រប្អូនប្រុស និងក្រុមគ្រួសារដែរ ហើយក៏នៅតែបន្តយកចិត្តទុកដាក់ប្អូនប្រុសជាបន្តទៀតដែរ៕










អត្ថបទ៖ អារុណ

0 comments:

Post a Comment