Recent Posts

Seo Services

លោក ប៉ាវ សុធីរ បានធ្វើកិច្ចការដើម្បីសង្គម ស្ទើរគ្មានពេលជួបមុខប្រពន្ធកូន ប៉ុន្តែ..........

News New : តើលោក ប៉ាវ សុធីរ ជានរណា?
បើយោងទៅតាមការពិនិត្យដោយយកចិត្តទុកដាក់របស់ភ្នាក់ងារសារព័ត៌មាន News New  ឃើញថា លោក ប៉ាវ សុធីរ ជាយុវជនខ្មែរមួយរូប រស់នៅក្នុងទឹកដីខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា ។ លោក ប៉ាវ សុធីរ អតីតជា អនុប្រធានមន្ទីរមុខងារសាធារណ:ខេត្តព្រៃវែង នៃក្រសួងមុខងារសាធា រណ: ដែលថ្មីៗនេះ ត្រូវបានថ្នាក់ដឹកនាំធ្វើការផ្លាស់ប្តូរមកជា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តព្រៃវែង វិញ ព្រោះតែលោកមានចរិកឬកពារ និងមានចំណូលចិត្តស្រលាញ់ ព្រមទាំងបានធ្វើ សកម្មភាពជាច្រើន ដើម្បីសង្គមដែលភាគច្រើនទាក់ទងទៅនឹងកិច្ចការក្នុងវិស័យអប់រំនោះ។ លើស ពីនេះទៅទៀត លោក ប៉ាវ សុធីរ ធ្លាប់មានបទពិសោធជាច្រើននៅក្នុងវិស័យអប់រំ តាំងពីឆ្នាំ១៩៩៩ មកម្លេះ ដូចជា៖ លោកធ្លាប់ជា គ្រូបង្រៀន លោកធ្លាប់ជាប្រធានការិយាល័យយុវជន ក្នុងមន្ទីរ និង ធ្លាប់ជាប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុកព្រះស្តេច ។  ជាពិសេសលោកជាមន្ត្រី ដែល មានក្រមសីលធម៌វិជ្ជាជីវ:ត្រឹមត្រូវ  ហើយលោកក៏ជាមន្ត្រីស្អាតស្អំម្នាក់ លោកខិតខំធ្វើការដោយ ចេញពីឆន្ទះរបស់ខ្លួនពិតៗ ។

ក្នុងក្របខណ្ឌយុវជន និងក្នុងនាមជាអនុប្រធានប្រចាំការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង លោក ប៉ាវ សុធីរ បានធ្វើកិច្ចការងារជាច្រើន ដើម្បីយុវជន និងសង្គម ទូទាំងខេត្តព្រៃវែង ដែលមនុស្សជាច្រើនមិនអាចធ្វើបាន ដោយលោកបានបូជាទាំងពេលវេលា ទាំងកំលាំងកាយចិត្ត ស្ទើរគ្មានពេលជួបមុខប្រពន្ធកូនផង។

តាមរយ:សកម្មភាពជាច្រើនស្ទើររាប់មិនអស់ ដើម្បីសង្គមរបស់លោក ប៉ាវ សុធីរ នេះ គឺដូចជា មិន មានអ្វីជាការខុសទាស់ទៅនឹងការផ្លាស់ប្តូរតួនាទីនេះឡើយ។ ម្យ៉ាងតួនាទីនេះគឺស្មើនឹងតួនាទីចាស់ ដដែលប៉ុណ្ណោះ ហើយបើយើងនិយាយពីអតីតភាព ឬបទពិសោធនោះ ទើបសមទទួលតួនាទី ការ ងារធមនោះ គឺតទៅមិនបាច់អោយមានក្មេងជំនាន់ក្រោយ អ្នកចេះដឹងជំនាន់ក្រោយ និងអ្នកដែល ខំប្រឹងធ្វើកិច្ចការសង្គមជាតិ ទទួលតំណែងធំដុំអ្វីបានឡើយ។ បើដូច្នោះ តើយុវជន ខិតខំប្រឹងរៀន សូត្រដើម្បីអ្វី? ខំប្រឹងធ្វើកិច្ចការសង្គមដើម្បីអ្វី?
ខាងក្រោមនេះ គឺជារូបភាពស្តីពីសកម្មភាពខ្លះៗរបស់លោក ប៉ាវ សុធីរ ៖
















អត្ថបទ៖ វណ្ណ:អារុណ
លោក ប៉ាវ សុធីរ បានធ្វើកិច្ចការដើម្បីសង្គម ស្ទើរគ្មានពេលជួបមុខប្រពន្ធកូន ប៉ុន្តែ.......... លោក ប៉ាវ សុធីរ បានធ្វើកិច្ចការដើម្បីសង្គម ស្ទើរគ្មានពេលជួបមុខប្រពន្ធកូន ប៉ុន្តែ.......... Reviewed by Unknown on 1:28:00 AM Rating: 5

No comments:

Powered by Blogger.