Recent Posts

Seo Services

លោក ខៀវ ភារិទ្ធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលជនបង្គោលសុវត្ថិភាពចរាចរណ៍ក្រោមឥទ្ធិពលជាតិស្រវឹង

News New : នារសៀលថ្ងៃទី១៩ ខែសីហា ២០១៦ នេះ  លោកឧកញ៉ា ខៀវ ភារិទ្ធ ជា តំណាងដ៏ខ្ពង់ ខ្ពស់ឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជា តំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ជនបង្គោលសុវត្ថិភាពចរាចរណ៍ ក្រោមឥទ្ធិពលជាតិស្រវឹង ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។

នាឱកាសនោះ លោកឧកញ៉ា ខៀវ ភារិទ្ធ ក្នុងនាមឯកឧត្តម ស សុខា ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ និងកោតសរសេីរខ្ពស់ចំពោះក្រុមការងារ ដែលបានរៀបចំធ្វេីបទបង្ហាញនេះ ជាពិសេស គ្រូបង្វឹក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ខំចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃមកចូល រួមបណ្តុះបណ្តាលជនបង្គោលលើប្រធានបទស្តីពី សុវត្ថិភាពចរាចរណ៍ក្រោមឥទ្ធិពលជាតិស្រវឹង ក្នុងរយៈពេល ២ថ្ងៃ កន្លងមកនេះ ប្រកបដោយជោគជ័យ  ក្រោមកិច្ចសហការរៀបចំ ឧបត្ថម្ភគាំទ្រ ទាំងផ្នែកថវិកា និងបច្ចេកទេស រវាងអង្គការ (IARD) កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ស្នងការ ដ្ឋាននគរបាលខេត្តព្រៃវែង និងសហភាពសហប័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង៕



 






អត្ថបទ៖ អារុណ
លោក ខៀវ ភារិទ្ធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលជនបង្គោលសុវត្ថិភាពចរាចរណ៍ក្រោមឥទ្ធិពលជាតិស្រវឹង លោក ខៀវ ភារិទ្ធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលជនបង្គោលសុវត្ថិភាពចរាចរណ៍ក្រោមឥទ្ធិពលជាតិស្រវឹង Reviewed by Unknown on 9:01:00 AM Rating: 5

No comments:

Powered by Blogger.