Recent Posts

Seo Services

លោក ស សុខា និងលោក ស រដ្ឋា ប្រធាន សសយក ព្រៃវែង បាត់ដំបង ផ្លាស់ប្តូរបទពិសោធការងារគ្នា

News New : ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង និងលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង បាន អញ្ជើញចូលរួមជួបសំណេះសំណាល និងផ្តល់បទពិសោធការងារ ព្រមទាំងបង្កើនទំនាក់ទំនងការ ងារទៅវិញទៅមក ដល់សហភាពសហព័ន្ធយុវជនកម្ពុជា  ទាំង ២ខេត្ត នាទឹកដីខេត្តបាត់ដំបង ។

លោក ស សុខា និងលោក ស រដ្ឋា បានលើកឡើងថា ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក នាពេលនេះ គឺដើម្បីរកចំណុចខ្លាំងចំណុចខ្សោយ ក្នុងបំណងបង្កើនប្រសិទ្ធភាពការងារ បំរើតំរូវការ យុវជន និងប្រជាពលរដ្ឋផ្សេងៗទៀត ។

លោក ស សុខា ក្នុងនាមជារៀមច្បងកាន់ការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង មុន លោក ស រដ្ឋា នោះ លោកក៏បានផ្តល់បទពិសោធន៍ពីការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង កន្លងមកជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង ដូចខាងក្រោម ៖
-សសយក បាត់ដំបង គួររៀបចំតែងតាំង ប្រធានសសយក តាមក្រុង / ស្រុក
-បង្កើនកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
-ស្វែងរកអាហារូបករណ៍ផ្ដល់ជូននិសិ្សតដល់យុវជន និងសម្របសម្រួលរកការងារឲ្យយុវជនធ្វើជាដើម
-បើកយុទ្ធនាការចែកមួកសុវត្ថិភាព ដល់យុវជន ដើម្បីជំរុញលើកទឹកចិត្តឲ្យមានការពាក់មួកសុវត្ថិភាព
-រៀបចំកម្មវិធីសហការជាមួយស្នងការដ្ឋាន បើកវគ្គបំប៉នច្បាប់ចរាចរណ៍ដល់បងៗអ្នករត់ម៉ូតូឌុប ឡានឈ្នួល តាក់ស៊ីជាដើម
-ប្រជុំការងារប្រចាំខែ ដើម្បីវាយតម្លៃការងារ ដោះស្រាយបញ្ហា ដាក់ផែនការ ចែករំលែកបទពិសោធន៍ ទាំងថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់
-អាចរកយុវជនពិការ ឲ្យមកបំពេញការងាររដ្ឋបាល ដោយផ្ដល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់ជីវភាពប្រចាំថ្ងៃ
-រាល់សកម្មភាព គួរបញ្ជូនតាមបណ្ដាញទំនាក់ទំនងសង្គម
-បង្កើតក្រុមសិល្បៈ និងកីឡា...
-សូមសហការគ្នាធ្វើកិច្ចការមនុស្សធម៌នេះ ព្រោះបើតែម្នាក់ឯង មិនអាចធ្វើទៅរួចទេ។


 អត្ថបទ៖ កញ្ញា ហោ វ៉ាន់នី
លោក ស សុខា និងលោក ស រដ្ឋា ប្រធាន សសយក ព្រៃវែង បាត់ដំបង ផ្លាស់ប្តូរបទពិសោធការងារគ្នា លោក ស សុខា និងលោក ស រដ្ឋា ប្រធាន សសយក ព្រៃវែង បាត់ដំបង ផ្លាស់ប្តូរបទពិសោធការងារគ្នា Reviewed by Unknown on 6:10:00 PM Rating: 5

No comments:

Powered by Blogger.