Recent Posts

Seo Services

តើមានខ្មែរចំណាកស្រុកប៉ុន្មាននាក់មកចុះឈ្មោះបោះឆ្នោត បន្ទាប់ពីមានសេចក្តីអំពាវនាវរបស់ គជប

News New : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គជប) បានចេញសេចក្តីអំពាវនាវលេខ៥២២ / ១៦ គ.ជ.ប ជូនចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកម្ម និងធ្វើការនៅក្រៅប្រទេស ដើម្បីត្រៀមខ្លួនក្នុងការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ជុំវិញសេចក្តីអំពាវនាវខាងលើនេះដែរ មានមតិលើកឡើងផ្សេងៗគ្នា ដោយអ្នកខ្លះថា វាគឺជារឿងល្អ សំរាប់ផ្តល់ព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងបំរើការងារ និងសិក្សាតាមបណ្តា ប្រទេសផ្សេងៗ បានដឹងពីព័ត៌មាននេះ ។ ប៉ុន្តែក៏មានមតិមួយចំនួនលើកឡើងថា សេចក្តីអំពាវនាវ នេះ វាមិនមានប្រយោជន៍ដល់ពួកគាត់ឡើយ ព្រោះគាត់មិនអាចចំណាយលុយ និងពេលវេលាធ្វើ ដំណើរមកចុះឈ្មោះបោះឆ្នោតនោះទេ ដែលនេះជាលទ្ធផល នៃការចំណាកស្រុកច្រើនទៅៗរបស់ ខ្មែរយើង។

មានមតិមួយចំនួនទៀត លើកឡើងថា ចំពោះអ្នកចំណាកស្រុក មិនគួរចាំបាច់អោយពួកគាត់មកចុះ ឈ្មោះសារថ្មីទេ គួរប្រើឈ្មោះចាស់ទៅ ឬក៏បង្កើតអោយស្ថានទូតខ្មែរ ប្រចាំប្រទេសទាំងនោះ រៀប ចំបង្កើតគណ:កម្មការចុះឈ្មោះដោយឡែកមួយដោយរងចាំតែថ្ងៃបោះឆ្នោតចាំមកបោះទៅ ប្រសើរ ជាងពួកគាត់បានបោះឆ្នោតដែរ។


អត្ថបទ៖ វណ្ណ:អារុណ

តើមានខ្មែរចំណាកស្រុកប៉ុន្មាននាក់មកចុះឈ្មោះបោះឆ្នោត បន្ទាប់ពីមានសេចក្តីអំពាវនាវរបស់ គជប តើមានខ្មែរចំណាកស្រុកប៉ុន្មាននាក់មកចុះឈ្មោះបោះឆ្នោត បន្ទាប់ពីមានសេចក្តីអំពាវនាវរបស់ គជប Reviewed by Unknown on 11:02:00 PM Rating: 5

No comments:

Powered by Blogger.