Thursday, September 29, 2016

លោក ស សុខា ស្នើសុំរដ្ឋាភិបាល បន្ត និងបង្កើនការបញ្ចូលយុវជនក្នុងជួររដ្ឋាភិបាល តាំងពីថ្នាក់ភូមិ.........

News New : សិស្សថ្នាក់ទី១២ ប្រលងជាប់និទ្ទេសA ទាំង ១៦នាក់ ទូទាំងខេត្តបន្ទាយមានជ័យ បាន ទទួលម៉ូតូ ម្នាក់ ១គ្រឿង ពីឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា តំណាងរាស្ត្រ មណ្ឌលព្រៃវែង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ នៅក្នុងពិធី ជួប សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សជាប់និទ្ទេសA ទូទាំងខេត្តបន្ទាយមានជ័យ  ក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម ស សុខា នៅសាល ប្រជុំសាលាខេត្ត ។

បើតាមប្រសាសន៍ឯកឧត្តម ស សុខា បានបញ្ជាក់ថា ឯកឧត្តម និងក្រុមការងារ គឺនៅតែបន្តធ្វើការ ផ្តល់រង្វាន់ម៉ូតូនេះ ដើម្បីលើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេសA ទូទាំងខេត្តព្រៃវែង និងខេត្ត បន្ទាយមានជ័យ  នៅឆ្នាំក្រោយៗទៀត។

នាឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានបន្តទៀតថា ដើម្បីជាការផ្ដល់ឱកាសដល់យុវជនយើង ឯកឧត្តមសូមស្នើសុំរាជរដ្ឋាភិបាល មេត្តាបន្ត និង​បង្កើន​ការ​បញ្ចូលយុវជនទៅក្នុងជួររាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ភូមិ ឃុំ ស្រុក រហូត​ដល់​ថ្នាក់​ខ្ពស់ តាមសមត្ថភាព​របស់ពួកគេ ។

សូមបញ្ជាក់ផងដែរថា : សំរាប់ខេត្តព្រៃវែង កន្លងមកនេះ ក្នុងនាមឯកឧត្តម ស សុខា ជាប្រធានស ហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង​ដែរនោះ ឯកឧត្តម បានយកចិត្តទុកដាក់លើវិស័យអប់រំ ជាពិសេសប្អូនៗថ្នាក់ទី១២ ដូចជា៖ ការជួយបង្រៀនបំប៉នរយ:ពេល ៤ខែមុនប្រលង ការផ្តល់វគ្គសិ ក្ខាសាលាស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ការផ្គត់ផ្គង់ជា សំភារ:សិក្សា និងជីវភាពផងដែរ៕

អត្ថបទ៖ Mr. TVN

Wednesday, September 28, 2016

អ្នកភូមិកោះតេជោ ប្រាប់លោក ទូច វណ្ណ: ថា ពួកគាត់ត្រូវការផ្លូវ និងស្ពានបន្ថែមទៀត

News New : បន្ទាប់ពីលោក ទូច វណ្ណ: ប្រធានអង្គការសបី យកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ប្រគេនដល់ព្រះគ្រូចៅអធិការវត្តកោះតេជោ ក្នុងឱកាសចូលរួមកាន់បិណ្ឌទី១២ កាលពីថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០១៦ រួចមក លោក ទូច វណ្ណ: បានបន្តជួបសំណេះសំណាលជាមួយលោកយាយលោក តា អ៊ំ ពូ មីង ក្នុងវត្តជាច្រើននាក់ ប្រកបដោយភាពនឹករលឹកក្រៃលែង ព្រោះលោក ទូច វណ្ណ: មាន ដើមកំណើតនៅភូមិកោះតេជោ នោះតែម្តង។ លើសពីនេះទៅទៀត លោក ទូច វណ្ណ: បានបន្តទៅ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋអ្នកភូមិកោះតេជោ នៅផ្ទះនីមួយៗ និងបានយកនំចំណី ភេសជ្ជ: និងថវិកាជូនដល់យាយតាចាស់ៗមួយចំនួនទៀត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅក្នុងភូមិកោះតេជោ ប៉ែកខាងកើត និងខាងត្បូងវត្តនោះ លោក ទូច វណ្ណ: ទទួលការសាទរយ៉ាងកក់ក្តៅ និងសប្បាយ រីករាយពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងនោះ។ បន្ថែមលើសពីនេះទៅទៀត បងប្អូនប្រជាពល រដ្ឋ បានសំដែងទឹកចិត្តសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រុមការងារគណបក្សប្រជាជន កម្ពុជា ចុះជួយភូមិគាត់ ព្រោះបានជួយធ្វើផ្លូវបានមួយខ្សែ ជួយតភ្លើងអគ្គិសនីអោយប្រើប្រាស់ និងបានជួយដល់ជីវភាពពួកគាត់មួយចំនួនទៀត។ ប៉ុន្តែអ្វីដែលពួកគាត់ចង់បានបន្តនោះគឺ ផ្លូវចូល វត្ត ផ្លូវខាងត្បួងខាងជើង ប៉ែកខាងកើត និងស្ពានឆ្លងកាត់ទន្លេ ព្រោះបញ្ហាផ្លូវពិបាកណាស់ ពេល ភ្លៀងម្តងៗ ។ ចំណែកឯបញ្ហាស្ពានក៏ដូចគ្នា ពេលបងប្អូនប្រជាពលរដ្ឋត្រូវការឆ្លងពេលយប់ អត់ មានទូកដរ ហើយបើមានការឈឺថ្កាត់ធ្ងន់ធ្ងរត្រូវយកមកសង្គ្រោះបន្ទាប់នៅភ្នំពេញ រឺអ្នកលឿង គឺ ពិតជាពិបាកណាស់ ។

នារសៀលថ្ងៃដដែលនោះ លោក ទូច វណ្ណ: ក៏បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញ កាតព្វកិច្ច ជាប្រជាពលរដ្ឋខ្មែរមួយរូប នៅក្នុងភូមិកោះតេជោ ផងដែរ។

បញ្ជាក់: ភូមិកោះតេជោ ស្ថិតនៅកណ្តាលទន្លេមេគង្គ ខាងលិចទល់នឹងគគីរធំ និងខាងកើតទល់ នឹងស្រុកពារក៍ ខេត្តព្រៃវែង ។ ភូមិកោះតេជោ ស្ថិតក្នុងឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។







































អត្ថបទ៖ លោក ផុន រ៉ាដា

Tuesday, September 27, 2016

ឯកឧត្តម ស សុខា ថ្លែងអំណរគុណគ្រូជួយបំប៉នសិស្សថ្នាក់ទី១២ និងរីករាយផ្តល់ម៉ូតូសំរាប់និទ្ទេសA

News New: តាមការសន្យារបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង លោកជំទាវ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តម និងលោកជំទាវ នឹងប្រគល់ម៉ូតូ ចំនួន ១៤គ្រឿង ជូនសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ ( បាក់ឌុប ) បាននិទ្ទេសA ទូទាំងខេត្ត ព្រៃវែង ទាំង១៤នាក់ និងប្រគល់ប្រាក់លើកទឹកចិត្តជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយបង្រៀន បំប៉នប្អូនៗថ្នាក់ទី១២ រយ:ពេល ៤ខែមុនប្រលង នាទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ស សុខា ក៏បានសំដែងនូវកោតសរសើរ និងដឹងគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចំណាយទាំងកំលាំងកាយ ចិត្ត គំនិតប្រាជ្ញា និងបាន លះបង់ទាំងពេលវេលាដ៏មានតំលៃជួយបំប៉នប្អូនៗសិស្សថ្នាក់ទី១២ទូទាំងខេត្តព្រៃវែង  នៅក្នុងរយ: ពេល ៤ខែមុនប្រលង ហើយដើម្បីសំដែងនូវទឹកចិត្តកតញ្ញូនេះ ឯកឧត្តម ស សុខា និងលោកជំទាវ បានឧបត្ថម្ភដំណើរកំសាន្តរបស់លោកគ្រូ អ្នកគ្រូ នាពេលកន្លងមក និងបានជូនប្រាក់លើកទឹកចិត្ត មួយចំនួនទៀតផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានកោតសរសើរផងដែរ ដល់ប្អូនៗជា សិស្សថ្នាក់ទី១២ ទាំងអស់ ក្នុងការខិតខំរៀនសូត្រ រហូតដល់ទទួលនិទ្ទេសA ដល់ទៅ ១៤នាក់ និង មានចំនួនអ្នកប្រលងជាប់ទូទាំងខេត្តព្រៃវែង រហូតដល់ជិត ៧០% ដែលភាគរយនេះ ទទួលបាននូវ ចំណាត់ថ្នាក់ល្អនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។

បញ្ជាក់: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ឯកឧត្តម ស សុខា និងលោកជំទាវ នឹងផ្តល់ ម៉ូតូចំនួន ១៦គ្រឿងទៀត ដល់សិស្សជាប់និទ្ទេសA ទាំង ១៦នាក់ ក្នុងខេត្តបន្ទាយមានជ័យ ៕














 អត្ថបទ៖ អារុណ