Recent Posts

Seo Services

ឯកឧត្តម ស សុខា ថ្លែងអំណរគុណគ្រូជួយបំប៉នសិស្សថ្នាក់ទី១២ និងរីករាយផ្តល់ម៉ូតូសំរាប់និទ្ទេសA

News New: តាមការសន្យារបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង លោកជំទាវ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តម និងលោកជំទាវ នឹងប្រគល់ម៉ូតូ ចំនួន ១៤គ្រឿង ជូនសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ ( បាក់ឌុប ) បាននិទ្ទេសA ទូទាំងខេត្ត ព្រៃវែង ទាំង១៤នាក់ និងប្រគល់ប្រាក់លើកទឹកចិត្តជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយបង្រៀន បំប៉នប្អូនៗថ្នាក់ទី១២ រយ:ពេល ៤ខែមុនប្រលង នាទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ស សុខា ក៏បានសំដែងនូវកោតសរសើរ និងដឹងគុណយ៉ាងជ្រាល ជ្រៅបំផុត ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានចំណាយទាំងកំលាំងកាយ ចិត្ត គំនិតប្រាជ្ញា និងបាន លះបង់ទាំងពេលវេលាដ៏មានតំលៃជួយបំប៉នប្អូនៗសិស្សថ្នាក់ទី១២ទូទាំងខេត្តព្រៃវែង  នៅក្នុងរយ: ពេល ៤ខែមុនប្រលង ហើយដើម្បីសំដែងនូវទឹកចិត្តកតញ្ញូនេះ ឯកឧត្តម ស សុខា និងលោកជំទាវ បានឧបត្ថម្ភដំណើរកំសាន្តរបស់លោកគ្រូ អ្នកគ្រូ នាពេលកន្លងមក និងបានជូនប្រាក់លើកទឹកចិត្ត មួយចំនួនទៀតផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានកោតសរសើរផងដែរ ដល់ប្អូនៗជា សិស្សថ្នាក់ទី១២ ទាំងអស់ ក្នុងការខិតខំរៀនសូត្រ រហូតដល់ទទួលនិទ្ទេសA ដល់ទៅ ១៤នាក់ និង មានចំនួនអ្នកប្រលងជាប់ទូទាំងខេត្តព្រៃវែង រហូតដល់ជិត ៧០% ដែលភាគរយនេះ ទទួលបាននូវ ចំណាត់ថ្នាក់ល្អនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ។

បញ្ជាក់: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ឯកឧត្តម ស សុខា និងលោកជំទាវ នឹងផ្តល់ ម៉ូតូចំនួន ១៦គ្រឿងទៀត ដល់សិស្សជាប់និទ្ទេសA ទាំង ១៦នាក់ ក្នុងខេត្តបន្ទាយមានជ័យ ៕














 អត្ថបទ៖ អារុណ
ឯកឧត្តម ស សុខា ថ្លែងអំណរគុណគ្រូជួយបំប៉នសិស្សថ្នាក់ទី១២ និងរីករាយផ្តល់ម៉ូតូសំរាប់និទ្ទេសA ឯកឧត្តម ស សុខា ថ្លែងអំណរគុណគ្រូជួយបំប៉នសិស្សថ្នាក់ទី១២ និងរីករាយផ្តល់ម៉ូតូសំរាប់និទ្ទេសA Reviewed by Unknown on 2:47:00 AM Rating: 5

No comments:

Powered by Blogger.