Recent Posts

Seo Services

Alexander Ky សកម្មជនសង្គ្រោះជាតិ នៅUSA រិះគន់មេដឹកនាំបក្សសង្គ្រោះជាតិ តែងតាំងអ្នកថ្មីទាត់ចោល.....

News New : បន្ទាប់ពីសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផល នៃកិច្ចប្រជុំគណ:កម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ ក្រោមអធិបតីភាពលោក កឹម សុខា ប្រធានស្តីទីគណបក្ស កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ដោយធ្វើការកែសម្រួលសមាសភាព គណ:កម្មការតស៊ូមតិ  ដែលមានលោក អេង ឆៃ អ៊ាង ជាប្រធាន នោះ បានធ្វើអោយលោក Alexander Ky សកម្មជនគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក សរសេរបង្ហោះនៅក្នុង Account Face Book របស់លោក ដែលសំដែងអំពីការ អាក់អន់ស្រពន់ចិត្ត ទៅនឹងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរបស់ខ្លួន ប៉ុន្តែគិតមកដល់ពេលនេះ គេមិនទាន់ឃើញមានប្រតិកម្មអ្វីតបវិញឡើយ ។

ខាងក្រោមនេះគឺជាខ្លឹមសារ របស់លោក Alexander Ky សរសេរបង្ហោះតាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៦ ៖
ខ្ញុំ Alexander Ky មានការសោកស្តាយជាទីបំផុតចំពោះលោក ដែលបានទាត់ចោលអ្នកតស៊ូចាស់ៗ តាំងពីជំនាន់បក្ស សម រង្ស៊ី រហូតដល់បក្សសង្គ្រោះជាតិ លោកត្រចៀកស តែងតាំងអ្នកដែលទើប តែចូលរួមកាលពីដើមឆ្នាំ២០១៥ និង ២០១៦ ថ្មីៗនេះ ដែលមិនដែលធ្វើការ និងតស៊ូជា១ សង្គ្រោះ ជាតិម្តងណាឡើយ។ ម្យ៉ាងទៀត លោកមិនបានចុះធ្វើការដល់មូលដ្ឋាន ដើម្បីជាប្រយោជន៍ និង ដើម្បីផ្តល់យុត្តិធម៌ដល់មូលដ្ឋាន ។ មិនតែប៉ុណ្ណោះ លោក អ៊ូ ចាន់រិទ្ធមើលក្នុងលិខិតតែងតាំង គឺជា គណ:កម្មការតស៊ូមតិ តែគួរអោយស្តាយលោកបែរជាអនុវត្តន៍ការតស៊ូមតិរបស់មូលដ្ឋានរតន:គិរី ដោយប្រើលទ្ធិផ្តាច់ការជាងប្រទេសគុយបា ទៅទៀត ធ្វើការគ្មានសមត្ថភាព ធ្វើជា១ មូលដ្ឋានបក្ស ពួកនិយម គ្រួសារនិយម ។ ថ្ងៃនេះផងដែរ មូលដ្ឋានខេត្តរតន:គិរី សែនឈឺចាប់ ដែលលោកធ្វើឱ្យ មានការប្រេះឆា កាន់តែខ្លាំងឡើង រវាងថ្នាក់មូលដ្ឋានជា១ ថ្នាក់កណ្តាល និងថ្នាក់ជាតិ ។



អត្ថបទ៖ លោក ប៊ុនធឿន
Alexander Ky សកម្មជនសង្គ្រោះជាតិ នៅUSA រិះគន់មេដឹកនាំបក្សសង្គ្រោះជាតិ តែងតាំងអ្នកថ្មីទាត់ចោល..... Alexander Ky សកម្មជនសង្គ្រោះជាតិ នៅUSA រិះគន់មេដឹកនាំបក្សសង្គ្រោះជាតិ តែងតាំងអ្នកថ្មីទាត់ចោល..... Reviewed by Unknown on 7:33:00 AM Rating: 5

No comments:

Powered by Blogger.