Recent Posts

Seo Services

មានការលាន់មាត់ផ្សេងៗគ្នា បន្ទាប់ពីអ្នកឧកញ៉ា ហុង ពីវ ផ្តល់ឡាន ៤គ្រឿងដល់បុគ្គលិកឆ្នើម

News New : បន្ទាប់ពីអ្នកឧកញ៉ា ហុង ពីវ ផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមរបស់លោក ចំនួន ៤នាក់ គឺម្នាក់ៗទទួលបានរថយន្ត Highlander ០១គ្រឿង កាលពីពេលថ្មីៗនេះ មានមតិលើក ឡើងផ្សេងៗគ្នា ក្នុងន័យចូលរួមអបអរសាទរចំពោះបុគ្គលិកឆ្នើមទាំង ៤នាក់ និងកោតសរសើរជា ទីបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់អ្នកឧកញ៉ា ហុង ពីវ ដែលបានផ្តល់ជូននូវដ៏ធំធេងដល់បុគ្គលិក របស់ខ្លួន ព្រោះរង្វាន់លើកទឹកចិត្តបែបនេះ គេកម្រឃើញណាស់ ហើយចាត់ទុកថា អ្នកឧកញ៉ា គឺ ជាគំរូចៅហ្វាយមួយរូបដ៏អស្ចារ្យផងដែរ។

បញ្ជាក់: បុគ្គលិកឆ្នើមទាំង៤នាក់ ដែលត្រូវបានអ្នកឧកញ៉ា ហុង ពីវ ប្រគល់រង្វាន់រថយន្ត Highlander ម្នាក់ ១គ្រឿង នាពេលនោះ គឺជាបុគ្គលិកឆ្នើម ផ្នែក លូ ផ្លូវ និងសិប្បកម្មផលិតដែក ដែលបានខិតខំ ធ្វើការងារក្រោមកំដៅថ្ងៃ និងតំណក់ទឹកភ្លៀង ដើម្បីផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។

ចំណែកឯមតិមួយចំនួនទៀតថា ការផ្តល់រង្វាន់លើកទឹកចិត្តដ៏ធំបែបនេះ អាចនឹងធ្វើអោយបុគ្គលិក ដទៃទៀត មានការច្រណែន ដោយយល់ថា ខ្លួនជាបុគ្គលិកឆ្នើមដែរ រឺខ្លួនជាបុគ្គលិកបំរើការងារយូរ ឆ្នាំជាដើម ។ អ្នកខ្លះ បានលើកឡើងថា បើការផ្តល់រង្វាន់លើកទឹកចិត្តរបស់អ្នកឧកញ៉ា ហុង ពីវ នា ពេលនេះ គឺអ្នកឧកញ៉ា ត្រូវបន្តផ្តល់ជូនជារៀងរហូតដល់បុគ្គលិកឆ្នើមជាបន្តបន្ទាប់ ទើបបុគ្គលិក ផ្សេងៗទៀត មិនមានការច្រណែនគ្នា ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មតិភាគច្រើន គឺធ្វើការ កោតសរសើរមិនដាច់ពីមាត់ថា អ្នកឧកញ៉ា ហុង ពីវ ពិតកំពូលចៅហ្វាយល្អ កម្ររកបាន ហើយសុំ អោយចៅហ្វាយមួយចំនួន យកគំរូតាមអ្នកឧកញ៉ា ហុង ពីវ នេះ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គ លិករបស់ខ្លួន ដែលខិតខំបំពេញការងារបានល្អនោះ៕


អត្ថបទ៖ អារុណវិចិត្រ
មានការលាន់មាត់ផ្សេងៗគ្នា បន្ទាប់ពីអ្នកឧកញ៉ា ហុង ពីវ ផ្តល់ឡាន ៤គ្រឿងដល់បុគ្គលិកឆ្នើម មានការលាន់មាត់ផ្សេងៗគ្នា បន្ទាប់ពីអ្នកឧកញ៉ា ហុង ពីវ ផ្តល់ឡាន ៤គ្រឿងដល់បុគ្គលិកឆ្នើម Reviewed by Unknown on 7:53:00 PM Rating: 5

No comments:

Powered by Blogger.