Recent Posts

Seo Services

ឯកឧត្តម កែ គឹមយ៉ាន : ខ្ញុំបានកត់ត្រាក្នុងចិត្តជាអមត:គ្មានថ្ងៃបំភ្លេចឡើយ................

News New : នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានសំដែង នូវការថ្លែងអំណរព្រះគុណ និងអរគុណចំពោះ សម្ដេច ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោក ជំទាវ បងប្អូនជនរួមជាតិ និងប្រិយមិត្តបរទេសទាំងអស់ ដែលបានចូលរួមរំលែកទុក្ខក្រៀមក្រំដល់ ក្រុមគ្រួសារឯកឧត្តម និងបានចូលរួមកម្មវិធីបុណ្យអស់រយះពេល ៤ថ្ងៃកន្លងមកនេះ ធ្វើអោយពិធី បុណ្យសពលោកឪពុកក្មេកឯកឧត្តម គឺលោកតា មហាឧបាសក ម៉ៅ មួន ប្រកបដោយជោគជ័យ ។
លើសពីនេះទៅទៀត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានមានប្រសាសន៍បន្តទៀតថា ព្រះហរទ័យទឹកចិត្ត មេតា្តករុណាទាំងនេះ បានកត់ត្រាក្នុងទឹកចិត្តរបស់ឯកឧត្តម ជាអមត:គ្មានថ្ងៃ បំភ្លេចបានឡើយ ។
សូមបញ្ជាក់ថា : ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងបែបនេះ នៅក្នុងពិធីបូជាសពលោក តា មហាឧបាសក ម៉ៅ មួន ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃ ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅក្នុងបរិវេណ Grand Phnom Penh រាជធានីភ្នំពេញ ។

































អត្ថបទ៖ លោក ផុន រ៉ាដា
ឯកឧត្តម កែ គឹមយ៉ាន : ខ្ញុំបានកត់ត្រាក្នុងចិត្តជាអមត:គ្មានថ្ងៃបំភ្លេចឡើយ................ ឯកឧត្តម កែ គឹមយ៉ាន : ខ្ញុំបានកត់ត្រាក្នុងចិត្តជាអមត:គ្មានថ្ងៃបំភ្លេចឡើយ................ Reviewed by Unknown on 8:04:00 AM Rating: 5

No comments:

Powered by Blogger.