Recent Posts

Seo Services

ពលរដ្ឋ ២៤៦គ្រួសារ ក្នុងភូមិគគីរធំ ឃុំគគីរធំ សុំឯកឧត្តម ង៉ោ សុវណ្ណ ជួយអន្តរាគមរឿងដី ៥៣៨ហិកតា

News New:ប្រជាពលរដ្ឋចំនួន ២៤៦គ្រួសារ មានទីលំនៅក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានស្នើសុំឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុម ការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគគីរធំ ជួយអន្តរាគមរកយុត្តិធម៌លើបញ្ហាដីស្រែ ចំការ ចំនួន ៥៣៨ហិកតា ដែលប្រជាពលរដ្ឋកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល ចាប់តាំងពីឆ្នាំ១៩៧៩ មកម្លេះ។ នៅក្នុងលិខិតនោះ ប្រជាពលរដ្ឋទាំង ២៤៦គ្រួសារ ក៏បានបញ្ជាក់ដែរថា ពួកគាត់បានរស់ នៅទីនេះ តាំងពីសម័យសង្គមរាស្ត្រនិយមឯណោះ។

បើយោងទៅតាមការបង្ហោះជាសាធារណ:របស់ឯកឧត្តម ង៉ោ សុវណ្ណ ក្នុងFacebook របស់ឯកឧត្តម គឺឯកឧត្តម បានចារលើលិខិតស្នើសុំនោះថា " សូមគោរពចាត់បញ្ជូនមកឯកឧត្តមអភិបាលខេត្ត កណ្តាល ជាសមត្ថកិច្ច " ។ ជាងនេះទៅទៀត ឯកឧត្តម ង៉ោ សុវណ្ណ ក៏បានសរសេរនូវខ្លឹមសារខ្លះៗ ដូចខាងក្រោម៖  
សង្ឃឹមថាប្រជាជននៅឃុំគគីរធំ នឹងទទួលបានផ្លែផ្កានៃការអភិវឌ្ឍសង្គម ដោយសារតែពួកគាត់ នឹងក្លាយជាម្ចាស់ដីស្របច្បាប់ ដែលមានតម្លៃរាប់សែន រាប់លានដុល្លារ ។ ចែកគ្នាធ្វើមានធ្វើបាន ទៅលោកអើយ ។ បញ្ឈប់ទៅ អាក្បាច់៥០០$/១ហិកតា កក់៥០-១០០$អត់កាលកំណត់ ។ ពេល ម្ចាស់ដីទារលុយបង្គ្រប់មិនព្រមអោយទេ ។ តែដល់ពេលដីត្រូវប៉ាន់តាំង មកស្វះស្វែងមកបង់លុយ បង្គ្រប់ ។
បញ្ឈប់ទៅ អាក្បាច់យកគ្រឿងចក្រទំនើបៗ (ម៉ាក Volvo 2011) ជីកព្រំដីទាំងយប់អាធ្រាត ក្រោមហេតុផលថា ត្រជាក់។



 អត្ថបទ៖ អារុណ
ពលរដ្ឋ ២៤៦គ្រួសារ ក្នុងភូមិគគីរធំ ឃុំគគីរធំ សុំឯកឧត្តម ង៉ោ សុវណ្ណ ជួយអន្តរាគមរឿងដី ៥៣៨ហិកតា ពលរដ្ឋ ២៤៦គ្រួសារ ក្នុងភូមិគគីរធំ ឃុំគគីរធំ សុំឯកឧត្តម ង៉ោ សុវណ្ណ ជួយអន្តរាគមរឿងដី ៥៣៨ហិកតា Reviewed by Unknown on 12:00:00 AM Rating: 5

No comments:

Powered by Blogger.