Recent Posts

Seo Services

ឯកឧត្តម ស សុខា ផ្តល់អាហារូបករណ៍ដល់ប្អូនៗខ្មែរឥស្លាម ជាអទិភាព

News New : ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានមានប្រសាសន៍ នាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០១៦ នេះ ក្នុងពិធី ជួបសំណេះសំណាលសួរសុខទក្ខបងប្អូនខ្មែរឥស្លាម នៅក្នុងឃុំអ្នក លឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ថា ឯកឧត្តមនឹងផ្តល់អាហារូបករណ៍ដល់ប្អូនៗខ្មែរឥស្លាម ដែល បានប្រលងជាប់បាក់ឌុប ជាអទិភាពតែម្តង ដើម្បីជាការ លើកទឹកចិត្ត ។ ចំពោះការផ្តល់អាទិភាព ដល់ប្អូនៗខ្មែរឥស្លាម​នេះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា ពុំមែន ជាការរើសអើងប្អូនៗខ្មែរសុទ្ធ នោះទេ ដោយ​គិត​ថា មិន​សូវបានលើកទឹកចិត្តញឹកញាប់ និងចង់ឲ្យប្អូនៗ​ខ្មែរ​ឥស្លាម​រៀន​ឲ្យ​ខ្ពស់​ដូច​ប្អូនខ្មែរដទៃទៀតដែរ។ តាមពិត សុទ្ធតែជាខ្មែរដូចគ្នាទេ។

ក្រៅពីនេះ ឯកឧត្តម ស សុខា ក៏សូមជំរុញលើកទឹកចិត្តដល់បងប្អូនខ្មែរឥស្លាមទាំងអស់​ អញ្ជើញ​ ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា ព្រោះត្រូវ​បញ្ចប់​នៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះហើយ ។

លើសពីនេះទៅទៀត ឯកឧត្តម ស សុខា បង្ហាញថា ឯកឧត្តមមានការរំភើបចិត្តជាខ្លាំង ដោយសារ បានចូលរួមកម្មវិធីបុណ្យ ( បុណ្យរ៉ូយ៉ាហាជី ) របស់បងប្អូន​ឥស្លាម​​លើក​ទី១ ក្នុងឃុំស្ទឹងស្លូត ស្រុក ពាមជរ ខេត្តព្រៃវែង និងរួម​សកម្ម​ភាព​សំខាន់ៗមួយចំនួន ​ជា​មួយគ្នាជាអនុស្សាវរីយ៍ នាពេលនេះ ហើយឆ្នាំក្រោយៗ​នឹង​ចូលរួមជាមួយបងប្អូនទៀត ។

ជាពិសេស ឯកឧត្តម ស សុខា នឹងព្យាយាមអញ្ជើញ​សម្ដេច​ក្រឡា​ហោម ស ខេង ចូលរួម នាពេល ណាមួយ។
នាឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានឧបត្ថម្ភ​ថវិកាចំនួន ១០០០ដុល្លារ សម្រាប់ការសាង​សង់​​តារាង​បាល់​ទាត់ របស់បងប្អូនខ្មែរឥស្លាមផងដែរ៕










 អត្ថបទ៖ លោក មាស សុខុម
ឯកឧត្តម ស សុខា ផ្តល់អាហារូបករណ៍ដល់ប្អូនៗខ្មែរឥស្លាម ជាអទិភាព ឯកឧត្តម ស សុខា ផ្តល់អាហារូបករណ៍ដល់ប្អូនៗខ្មែរឥស្លាម ជាអទិភាព Reviewed by Unknown on 11:24:00 PM Rating: 5

No comments:

Powered by Blogger.