Recent Posts

Seo Services

លឺថា ឯ.សាយ សំអាល់ ទៅកាន់អភិបាលរាជធានីភ្នំពេញ ហើយ ឯ.ហ៊ុន ម៉ានី... ឯ.ស សុខា....

News New : បើយោងទៅតាម ពាក្យចចាមអារាមពីមន្ត្រីមួយចំនួនតូច របស់សាលារាជធានីភ្នំពេញ និងតាមរយ:ប្រព័ន្ធព័ត៌មានមួយចំនួនទាក់ទងដំណឹងថា ឯកឧត្តម សាយ សំអាល់ ដែលជារដ្ឋមន្ត្រី ក្រសួងបរិស្ថាន នឹងត្រូវផ្លាស់មកកាន់តំណែងជាអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ជំនួស ឯកឧត្តម ប៉ា សុជាតិវង្ស ត្រូវចូលនិវត្តន៍នោះ ក៏មានមតិលើកឡើងផ្សេងៗគ្នា។

មតិមួយចំនួនថា គេគាំទ្រឯកឧត្តម សាយ សំអាល់ កាន់តួនាទីជាអភិបាល នៃគណ:អភិបាលរាជ ធានីភ្នំពេញនេះ ព្រោះឯកឧត្តម សាយ សំអាល់ ជាអ្នកដឹកនាំវ័យក្មេងមួយរូប ដែលច្រើនតែគិតពី បច្ចេកទេសការងារ ចៀសជាងគិតពីផលប្រយោជន៍ និងចង់បញ្ចេញស្នាដៃ របស់ខ្លួនក្នុងកិច្ចការ កំពុងអនុវត្តនោះ។

ដោយឡែកមតិមួយចំនួនទៀត ចោទសួរថា ចុះរដ្ឋមន្ត្រីក្រសួងបរិស្ថាន អ្នកណាកាន់វិញ ? ព្រោះ ក្រសួងនេះ ក៏សំខាន់ដែរ គឺវាទាក់ទងទៅនឹងបរិស្ថានរបស់ប្រទេសជាតិទាំងមូល និងជាពិសេស បញ្ហាការថែទាំព្រៃឈើផងដែរ។ កន្លងមកនេះ ឯកឧត្តម សាយ សំអាល់ បានរៀបចំក្រសួងបរិស្ថាន នេះ ទាំងការសាងសង់ទីស្តីការក្រសួងថ្មីដ៏ល្អប្រណីត ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងការចូល រួមថែរក្សាបរិស្ថាន ព្រមទាំងការពារព្រៃឈើដ៏សំខាន់ផងដែរ។

ជុំវិញការផ្លាស់ប្តូរតួនាទីខាងលើនេះ អ្នកវិភាគរបស់សារព័ត៌មាន News New យល់ឃើញថា គណ បក្សប្រជាជនកម្ពុជា បាន និងកំពុងធ្វើការកែទម្រង់កិច្ចការគ្រប់គ្រងដឹកនាំប្រទេសជាតិអោយកាន់ តែល្អប្រសើរទៅៗ និងបានកំពុងលើកកំពស់យុវជនក្មេងៗ ដែលមានសមត្ថភាពអោយកាន់តួនាទី ជាអ្នកដឹកនាំតាមក្រសួង ស្ថាប័ន នានា កក្តានេះ គឺ រឹតតែធ្វើយុវជនខ្មែរយើង មានកំលាំងចិត្តប្រឹង ប្រែងរៀនសូត្រ និងធ្វើកិច្ចការងារសង្គម ដោយមានក្តីសង្ឃឹម។ ចំណែកតំណែងជា រដ្ឋមន្ត្រីក្រសួង បរិស្ថាន វិញ អ្នកវិភាគ News New យល់ថា ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ
និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អាចនឹងទៅកាន់ជា រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រោះ ឯកឧត្តម ហ៊ុន ម៉ានី គឺជាយុវជនមួយរូប ដែលបានធ្វើសកម្មភាព ដើម្បីសង្គមជាតិស្ទើររាប់មិនអស់ និងបានដឹកនាំយុវជនទូទាំងប្រទេសអោយធ្វើតែអំពើល្អ ធ្វើសកម្មភាព ដើម្បីសង្គមជាតិគួរអោយ កត់សំគាល់។ ក្នុងនោះដែរ យើងក៏មិនអាចភ្លេចថា ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រ មណ្ឌល ព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង គឺតែងតែដើរទន្ទឹមឯកឧត្តម ហ៊ុន ម៉ានី នាពេលកន្លងមកនេះ ដូចជា ឯកឧត្តម ហ៊ុន ម៉ានី កាន់តំណាងរាស្ត្រ ឯកឧត្តម ស សុខា ក៏កាន់តំណាងរាស្ត្រដែរ ។ ដូច្នោះទំនងជា មានក្រសួងថ្មីមួយទៀត ហើយនឹងត្រូវអោយឯកឧត្តម ស សុខា នេះកាន់ជារដ្ឋមន្ត្រីដែរ ព្រោះថា ឯកឧត្តម ស សុខា ក៏បានធ្វើសកម្មភាព ដើម្បីសង្គមជាតិ ស្ទើររាប់មិនអស់ដែរ មិនថា ខេត្តព្រៃវែង ខេត្តបាត់ដំបង រហូតដល់ខេត្តបន្ទាយមានជ័យ និងស្ទើរតែ ទូទាំងប្រទេស គួរអោយកត់សំគាល់ផងដែរ។

បញ្ជាក់: ខាងលើនេះ គ្រាន់តែជាការវិភាគរបស់អ្នកវិភាគប្រចាំសារព័ត៌មាន News New ប៉ុណ្ណោះ ៕


អត្ថបទ៖ វណ្ណ:អារុណ

លឺថា ឯ.សាយ សំអាល់ ទៅកាន់អភិបាលរាជធានីភ្នំពេញ ហើយ ឯ.ហ៊ុន ម៉ានី... ឯ.ស សុខា.... លឺថា ឯ.សាយ សំអាល់ ទៅកាន់អភិបាលរាជធានីភ្នំពេញ ហើយ ឯ.ហ៊ុន ម៉ានី... ឯ.ស សុខា.... Reviewed by Unknown on 6:46:00 PM Rating: 5

No comments:

Powered by Blogger.