Recent Posts

Seo Services

ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ នាំអំណោយឯកឧត្តម ស សុខា ជូនពលរដ្ឋ ៥គ្រួសារ ឃុំកោះចេក

News New : នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ បន្ទាប់ជួបសំណេះសំណាល និងផ្តល់ជូននូវ អាវ សសយក ដល់យុវជនស្រុកពាមជរ ចំនួន ១០០នាក់ និងប្រគល់ផ្ទះ ០១ខ្នង ដែលជាអំណោយ ឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោក ខុន នាថ ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនដល់ បងប្អូនប្រជាពលរដ្ឋជិត ២០០នាក់ នៅក្នុងភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ រួចមក លោក ឈឹម ផាន់ណា ប្រធានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ និងក្រុមការងារ ព្រមទាំងសសយក ស្រុកពាមជរ ដែលដឹកនាំដោយលោក ហ៊ុន ចាន់ដែន បានបន្តដំណើរយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ៥គ្រួសារ នៅក្នុងឃុំកោះចេក ស្រុកពាមជរ ប្រកបដោយក្តីអាណិតស្រលាញ់បំផុត៕







អត្ថបទ៖ លោក ផុន រ៉ាដា
ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ នាំអំណោយឯកឧត្តម ស សុខា ជូនពលរដ្ឋ ៥គ្រួសារ ឃុំកោះចេក ក្រុមការងារ សសយក ចុះជួយស្រុកពាមជរ នាំអំណោយឯកឧត្តម ស សុខា ជូនពលរដ្ឋ ៥គ្រួសារ ឃុំកោះចេក Reviewed by Unknown on 8:16:00 AM Rating: 5

No comments:

Powered by Blogger.