Recent Posts

Seo Services

ផ្លូវលេខ២៧៣ ត្រូវស្ទះចរាចរខ្លះចាប់ពីថ្ងៃទី២-៦ កញ្ញា ត្រង់ស្ថានីយ៍បូមទឹកទួលគោកទី២ថ្មី

News New : ចាប់ពីថ្ងៃទី០២ ខែកញា ឆ្នាំ២០១៦ នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណេីរការជីក កាត់ផ្លូវលេខ២៧៣ មួយចំហៀងម្តងៗ ដេីម្បីដាក់តម្លេីងបំពង់បូមទឹក នៅក្នុងការដ្ឋានសាងសង់ ស្ថានីយ៍បូមទឹកទួលគោកទី២ ដោយប្រេីរយៈពេលចំនួន ៦ថ្ងៃ ចាប់ផ្តេីមអនុវត្តការងារទាំងថ្ងៃ ទាំង យប់ រហូតដល់ថ្ងៃទី៧ ខែកញា ឆ្នាំ២០១៦ ទើបចប់រួចរាល់ ។

ក្នុងរយៈពេលនេះ លេីទីតាំងការដ្ឋាន នឹងបង្រួមខ្សែគន្លងចរាចរផ្លូវចំណុចឆ្លងកាត់ ដោយអនុញាត្ត អោយយានយន្តធ្វេីចរាចរទ្វេរទិស ចំនួន ១ខ្សែ ទៅនិង ១ខ្សែតែប៉ុណ្ណោះ ដែលនឹងធ្វេីអោយមានការ ស្ទះចរាចរជាមិនខាន ។

ក្នុងដំណើរការដ្ឋានដាក់លូ ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នេីសុំការយោគយល់អធ្យាស្រ័យ និងសូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរចេញពីទីតាំងនេះដោយអនុគ្រោះ ។ ប៉ុន្តែផុតរយៈ ពេលខាងលេី នឹងដាក់អោយធ្វេីចរាចរជាធម្មតាវិញ។

ស្ថានីយ៍បូមទឹកទួលគោកទី២ ថ្មី នឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងក្នុងតំបន់វត្តនាគវ័ន្ត ផ្លូវលេខ៦០៨ វិថីសម្តេច ប៉ែន នុត ផ្លូវលេខ ៥៦៦ ផ្លូវលេខ ៥២៨ ផ្លូវលេខ២៨៣... ក្នុងភូមិសាស្ត្រ ខណ្ឌទួលគោក។



 អត្ថបទ៖ លោក រស់ វិសិដ្ឋ
ផ្លូវលេខ២៧៣ ត្រូវស្ទះចរាចរខ្លះចាប់ពីថ្ងៃទី២-៦ កញ្ញា ត្រង់ស្ថានីយ៍បូមទឹកទួលគោកទី២ថ្មី ផ្លូវលេខ២៧៣ ត្រូវស្ទះចរាចរខ្លះចាប់ពីថ្ងៃទី២-៦ កញ្ញា ត្រង់ស្ថានីយ៍បូមទឹកទួលគោកទី២ថ្មី Reviewed by Unknown on 1:17:00 AM Rating: 5

No comments:

Powered by Blogger.