Recent Posts

Seo Services

ឯកឧត្តម ស សុខា ថា" អ្វីក៏មានបន្ទាត់ក្រហមដែរ " នេះជាការឆ្លើយតបទៅមន្ត្រីគណបក្សប្រឆាំង

News New : នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៦ របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ឯកឧត្តម ស សុខា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងរាស្ត្រ មណ្ឌលព្រៃវែង បានលើកឡើងថា" ខ្ញុំមិន ហ៊ានឆ្លើយតបទៅឯកឧត្តម យឹម សុវណ្ណ មន្ត្រីគណបក្សប្រឆាំង ដែលពីពេលថ្មីៗនេះ បានស្នើសុំ អោយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សូមអោយមានការចចារ ដើម្បីរំលត់កំដៅនយោបាយ នៅកម្ពុជា ។ ប៉ុន្តែខ្ញុំគិតថា កម្ពុជាយើងបច្ចុប្បន្ននេះ ពុំមានកំដៅនយោបាយអ្វីឡើយ ព្រោះថា គ្រប់ ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ក្រុង ឃុំ សង្កាត់ ទូទាំងប្រទេស បាន និងកំពុងដំណើរអនុវត្ត កិច្ចការរដ្ឋបាលរបស់ខ្លួនយ៉ាងរលូន គឺគ្មានអ្វីរាំងស្ទះឡើយ ។ បើដំណើរការអនុវត្តកិច្ចការងារគ្រប់ ក្រសួង ស្ថាប័ន និងខេត្ត រាជធានី រហូតដល់ភូមិ ឃុំ រាំងស្ទះដំណើរការអនុវត្តកិច្ចការរដ្ឋបាលប្រចាំ ថ្ងៃ ទើបថា បញ្ហានយោបាយ កំពុងជាប់គាំង រឺមានកំដៅនោះ។

ឯកឧត្តម ស សុខា បានបញ្ជាក់ដែរថា អ្វីក៏មានបន្ទាប់ក្រហមដែរ មានន័យថា គ្រប់បញ្ហាទាំងអស់ គឺ មានព្រំដែនកំណត់របស់វា សូម្បីតែសៀវភៅសរសេរ ក៏មានបន្ទាប់ក្រហមហាមមិនអោយយើងសរ សេរកាត់លើវាដែរ ។ សូម្បីតែសំបុត្រយន្តហោះ ក៏គេគូសបន្ទាត់ក្រហមខ័ណ្ឌបញ្ចប់វាដែរ ។ ប៉ុន្តែ ជាក់ស្តែងណាស់ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រឆាំង ម្តងជាពីរដង តែងនិយាយ អ្វី ដែលមិនល្អ បំពានមកលើគណបក្សប្រជាជនកម្ពុជា ហើយដល់តែគេចាប់កំហុស ក៏ចាប់ផ្តើមសុំទោស ហើយ ដល់ទៅពេលគេអនុគ្រោះអោយ ចេះតែបន្តធ្វើខុសទៀត ។ ជាងនេះទៅទៀត ឯកឧត្តម ស សុខា បានបញ្ជាក់បន្លោយពាក្យថា" បើតាមសម្តេចក្រឡាហោម ស ខេង ឪពុករបស់ឯកឧត្តម ថា ការ ចចារអាចធ្វើបានតើ សំរាប់ថ្នាក់ដឹកនាំគណបក្សទាំងពីរ ។ ប៉ុន្តែអារឿងអ្នកប្រព្រឹត្តខុសរឿងព្រំដែន និងរឿងផ្សេងៗទៀត វាជារឿងផ្លូវច្បាប់ ។ ដូច្នោះទុកអោយផ្លូវច្បាប់គេដោះស្រាយ ៕







អត្ថបទ៖ លោក មាស សុខុម
រូបភាព៖ លោក ផុន រ៉ាដា
ឯកឧត្តម ស សុខា ថា" អ្វីក៏មានបន្ទាត់ក្រហមដែរ " នេះជាការឆ្លើយតបទៅមន្ត្រីគណបក្សប្រឆាំង ឯកឧត្តម ស សុខា  ថា" អ្វីក៏មានបន្ទាត់ក្រហមដែរ " នេះជាការឆ្លើយតបទៅមន្ត្រីគណបក្សប្រឆាំង Reviewed by Unknown on 8:02:00 AM Rating: 5

No comments:

Powered by Blogger.