Recent Posts

Seo Services

ផ្ទះ ១ខ្នងអំណោយឯ. ស សុខា ត្រូវបានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ប្រគល់ជូនលោក ខុន នាថ

News New : ផ្ទះ ១ខ្នង ដែលជាអំណោយរបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជន កម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ត្រូវបានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ចុះជួយស្រុកពាមជរ ដែលដឹកនាំ ដោយលោក ឈឹម ផាន់ណា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ដែល ដឹកនាំដោយលោក ហ៊ុន ចាន់ដែន ធ្វើ និងប្រគល់ជូនដល់គ្រួសារលោក ខុន នាថ រស់នៅភូមិស្ពាន ឃុំ កោះចេក ស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦  ក្នុងបរិយាកាសដ៏សែន សប្បាយរីករាយបំផុត។

គួរបញ្ជាក់ផងដែថា នៅក្នុងពិធី សាងសង់ និងប្រគល់ផ្ទះជូនគ្រួសារក្រីក្រខាងលើនេះ ក៏នឹងមាន ពិធីសូត្រដោយព្រះសង្ឃ និងមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងសមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ជាច្រើនកុះករ ។ ជាងនេះទៅទៀត ក្រុមការងារ ក៏ បានរៀបចំអាហារសាមគ្គី មាននំបញ្ចុកសំលខ្មែរ និងនំប័ង្គសំលគីរី ជូនបងប្អូនប្រជាពលរដ្ឋ ព្រម ទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ ក្រោមតំណក់ទឹកភ្លៀងយ៉ាងរីករាយ។











អត្ថបទ៖ លោក ផុន រ៉ាដា

ផ្ទះ ១ខ្នងអំណោយឯ. ស សុខា ត្រូវបានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ប្រគល់ជូនលោក ខុន នាថ ផ្ទះ ១ខ្នងអំណោយឯ. ស សុខា ត្រូវបានក្រុមការងារ សសយក ចុះជួយស្រុកពាមជរ ប្រគល់ជូនលោក ខុន នាថ Reviewed by Unknown on 2:58:00 AM Rating: 5

No comments:

Powered by Blogger.