Recent Posts

Seo Services

បុរសម្នាក់ត្រូវគ្រួសារកប់ក្នុងភក់ទាំងរស់ ព្រោះគ្មានលុយយកទៅព្យាបាល បាន ឯ.ច័ន្ទ សុផល ជួយ

News New : បន្ទាប់ពីទទួលបានដំណឹងដ៏សែនខ្លោចផ្សារ ទាក់ទងទៅនឹងបុរសម្នាក់ ដែលត្រូវក្រុម គ្រួសារបង្ខំចិត្ត យកទៅកប់ខ្លួនក្នុងភក់ទាំងរស់ ដោយសារតែត្រូវខ្សែភ្លើងឆក់ កាលពីពេលថ្មីៗនេះ ហើយពុំមានលទ្ធភាពយកទៅព្យាបាលនៅមន្ទីរពេទ្យនោះ ត្រូវបានឯកឧត្តម ចន្ទ័ សុផល អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង អញ្ជើញចុះទៅសួរសុខទុក្ខ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ទាំងយប់ និងបាននាំយកថវិកាមួយចំនួនជួយឧបត្ថម្ភថែមទៀត ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុម គ្រូពេទ្យ សូមជួយមើលថែរក្សាជនរងគ្រោះអោយបានល្អផងដែរ។

តាមរយ:សកម្មភាពរបស់ឯកឧត្តម ច័ន្ទ សុផល ពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានប្រជាពលរដ្ឋ នៅក្នុង ខេត្តបាត់ដំបងទាំងមូល ចាត់ទុកឯកឧត្តម ជាឪពុកម្តាយដ៏ល្អពួកគាត់ និងត្រូវបានសាធារណ:មតិ ចាត់ទុកឯកឧត្តម ជាថ្នាក់ដឹកនាំខេត្តដ៏គំរូមួយរូប ។

 បញ្ជាក់: ជនរងគ្រោះរស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕







ប្រភព៖ Veasna Leang
អត្ថបទ៖ អារុណ
បុរសម្នាក់ត្រូវគ្រួសារកប់ក្នុងភក់ទាំងរស់ ព្រោះគ្មានលុយយកទៅព្យាបាល បាន ឯ.ច័ន្ទ សុផល ជួយ បុរសម្នាក់ត្រូវគ្រួសារកប់ក្នុងភក់ទាំងរស់ ព្រោះគ្មានលុយយកទៅព្យាបាល បាន ឯ.ច័ន្ទ សុផល ជួយ Reviewed by Unknown on 7:36:00 PM Rating: 5

No comments:

Powered by Blogger.