Recent Posts

Seo Services

លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចរះជួយស្រុកពាមជរ ចែកអាវ សសយក យុវជន ១០០នាក់

News New : នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ចុះជួយស្រុកពាមជរ ដែលដឹកនាំដោយលោក ឈឹម ផាន់ណា ប្រធានក្រុមការងារចុះ ជួយស្រុកពាមជរ រួមនឹងក្រុមការងារ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពាមជរ បាន ជួបសំណេះសំណាល និងនាំយកអាវសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអំណោយឯកឧត្តម ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជាតំណាងរាស្ត្រគណបក្សប្រជា ជនកម្ពុជា មណ្ឌលព្រៃវែង និងលោកជំទាវ ជូនដល់យុវជនស្រុកពាមជរ ចំនួន ១០០នាក់ ។

នាឱកាសនោះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ាវ សុធីរ អនុប្រធានប្រចាំ ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ផងដែរ ។

លោក ឈឹម ផាន់ណា បាននាំយកប្រសាសន៍ផ្តាំផ្ញើពីសំណាក់ឯកឧត្តម ស សុខា ដោយធ្វើការ កោតសរសើរចំពោះថ្នាក់ដឹកនាំ និងយុវជន ស្រុកពាមជរទាំងអស់ ដែលបាន និងកំពុងធ្វើសកម្ម ភាពជាច្រើន ដើម្បីប្រជាពលរដ្ឋ យុវជន និងសង្គមជាតិទូទាំងស្រុកពាមជរទាំងមូល ជាពិសេស សកម្មមនុស្សធម៌ ដោយបានធ្វើការជួយប្រជាពលរដ្ឋបានទាន់ពេលវេលា ។ លើសពីនេះទៅទៀត លោក ឈឹម ផាន់ណា បានបញ្ជាក់ថា សំរាប់ក្រុមការងារ សសយក ខេត្តព្រៃវែង ក្រោមការដឹកនាំ របស់ឯកឧត្តម ស សុខា គឺនៅតែជួយសំរួលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

ជាទីបញ្ចប់លោក ឈឹម ផាន់ណា ក៏បានផ្តាំផ្ញើដល់យុវជនក្នុងស្រុកពាមជរ ទាំងអស់ សូមអោយ ជួយសង្កេតមើលបងប្អូនប្រជាពលរដ្ឋយើង ដែលជួបការលំបាក ដូចជា៖ ខ្វះខាតក្នុងជីវភាព គ្មាន ផ្ទះសំបែង និងជួបគ្រោះមហន្តរាយផ្សេងៗ ដោយធ្វើការរាយការណ៍ជាបន្ទាន់មកថ្នាក់ដឹកនាំយុវ ជន ដើម្បីដោះស្រាយបងប្អូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ។ បន្ទាប់មកលោក ឈឹម ផាន់ណា ក៏បានផ្តល់ជូននូវអាវសសយក ជូនដល់សមាជិកសសយកស្រុកពាមជរចំនួន ១០០នាក់ផងដែរ៕













អត្ថបទ៖ លោក ផុន រ៉ាដា










លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចរះជួយស្រុកពាមជរ ចែកអាវ សសយក យុវជន ១០០នាក់ លោក ឈឹម ផាន់ណា ប្រធានក្រុមការងារចរះជួយស្រុកពាមជរ ចែកអាវ សសយក យុវជន ១០០នាក់ Reviewed by Unknown on 11:27:00 PM Rating: 5

No comments:

Powered by Blogger.