Recent Posts

Seo Services

លោក ស សុខា ស្នើសុំរដ្ឋាភិបាល បន្ត និងបង្កើនការបញ្ចូលយុវជនក្នុងជួររដ្ឋាភិបាល តាំងពីថ្នាក់ភូមិ.........

News New : សិស្សថ្នាក់ទី១២ ប្រលងជាប់និទ្ទេសA ទាំង ១៦នាក់ ទូទាំងខេត្តបន្ទាយមានជ័យ បាន ទទួលម៉ូតូ ម្នាក់ ១គ្រឿង ពីឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជា តំណាងរាស្ត្រ មណ្ឌលព្រៃវែង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ នៅក្នុងពិធី ជួប សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សជាប់និទ្ទេសA ទូទាំងខេត្តបន្ទាយមានជ័យ  ក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងឯកឧត្តម ស សុខា នៅសាល ប្រជុំសាលាខេត្ត ។

បើតាមប្រសាសន៍ឯកឧត្តម ស សុខា បានបញ្ជាក់ថា ឯកឧត្តម និងក្រុមការងារ គឺនៅតែបន្តធ្វើការ ផ្តល់រង្វាន់ម៉ូតូនេះ ដើម្បីលើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេសA ទូទាំងខេត្តព្រៃវែង និងខេត្ត បន្ទាយមានជ័យ  នៅឆ្នាំក្រោយៗទៀត។

នាឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានបន្តទៀតថា ដើម្បីជាការផ្ដល់ឱកាសដល់យុវជនយើង ឯកឧត្តមសូមស្នើសុំរាជរដ្ឋាភិបាល មេត្តាបន្ត និង​បង្កើន​ការ​បញ្ចូលយុវជនទៅក្នុងជួររាជរដ្ឋាភិបាល ចាប់តាំងពីថ្នាក់ភូមិ ឃុំ ស្រុក រហូត​ដល់​ថ្នាក់​ខ្ពស់ តាមសមត្ថភាព​របស់ពួកគេ ។

សូមបញ្ជាក់ផងដែរថា : សំរាប់ខេត្តព្រៃវែង កន្លងមកនេះ ក្នុងនាមឯកឧត្តម ស សុខា ជាប្រធានស ហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង​ដែរនោះ ឯកឧត្តម បានយកចិត្តទុកដាក់លើវិស័យអប់រំ ជាពិសេសប្អូនៗថ្នាក់ទី១២ ដូចជា៖ ការជួយបង្រៀនបំប៉នរយ:ពេល ៤ខែមុនប្រលង ការផ្តល់វគ្គសិ ក្ខាសាលាស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ការផ្គត់ផ្គង់ជា សំភារ:សិក្សា និងជីវភាពផងដែរ៕

អត្ថបទ៖ Mr. TVN
លោក ស សុខា ស្នើសុំរដ្ឋាភិបាល បន្ត និងបង្កើនការបញ្ចូលយុវជនក្នុងជួររដ្ឋាភិបាល តាំងពីថ្នាក់ភូមិ......... លោក ស សុខា ស្នើសុំរដ្ឋាភិបាល បន្ត និងបង្កើនការបញ្ចូលយុវជនក្នុងជួររដ្ឋាភិបាល តាំងពីថ្នាក់ភូមិ......... Reviewed by Unknown on 9:15:00 PM Rating: 5

No comments:

Powered by Blogger.