Recent Posts

Seo Services

ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ មានទុក្ខដោយលោកឪពុក ម៉ៅ មួន ទទួលមរណ:ភាព

News New : ឯកឧត្តម  ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ មានទុក្ខជា ទម្ងន់ ដោយលោកឪពុកបង្កើត ឪពុកក្មេក ម៉ៅ មួន បានទទួលមរណ:ភាព កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៣:៥០នាទីរសៀល ដោយជរាពាធ ។

ដូចបានជម្រាបជូនខាងលើនេះ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងក្រុម គ្រួសារ សូមយាង និងអញ្ជើញទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ចូលរួមក្នុងពិធីបុណ្យសពនេះដោយសទ្ធាជ្រះថ្លា ។

លោកតា ម៉ៅ មួន ត្រូវជាឪពុករបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងត្រូវជាជីតារបស់ លោកជំទាវ កែ សួនសុភី ស សុខា ។

បញ្ជាក់: ពិធីបុណ្យប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០២ ខែកញ្ញា រហូតដល់ថ្ងៃចន្ទ័ទី០៤ ខែកញ្ញា ឆ្នាំ២០១៦។ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៨:០០នាទី សពត្រូវបានដង្ហែរទៅបូជានៅក្នុងបរិវេណ Grand Phnom Penh ។
ពិធីបុណ្យប្រព្រឹត្តទៅនៅក្នុងបរិវេណ Grand Phnom Penh រាជធានីភ្នំពេញ ៕


អត្ថបទ៖ អារុណ
ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ មានទុក្ខដោយលោកឪពុក ម៉ៅ មួន ទទួលមរណ:ភាព ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ មានទុក្ខដោយលោកឪពុក ម៉ៅ មួន ទទួលមរណ:ភាព Reviewed by Unknown on 6:49:00 AM Rating: 5

No comments:

Powered by Blogger.