Recent Posts

Seo Services

សិស្សខេត្តព្រៃវែង ជាប់និទ្ទេសA ១៤នាក់ ជាប់លេខ៧ ទូទាំងប្រទេស (មានលំអិតតាមខេត្ត រាជធានី)

News New : តាមរយ:លទ្ធផលជាផ្លូវស្តីពី ការប្រលងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ សិស្ស ជាប់និទ្ទេសA មានរហូតដល់ ៤០៥នាក់ ក្នុងនោះខេត្តព្រៃវែងជាប់បាននិទ្ទេសA រហូតដល់ ១៤នាក់ ដែលកាលពីឆ្នាំទៅ អត់ទទួលបានិទ្ទេសA សោះ។

គួររំលឹកថា សំរាប់និទ្ទេសA នៅក្នុងខេត្តព្រៃវែង ឯកឧត្តម ស សុខា តំណាងរាស្ត្រគនបក្សប្រជាជន កម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ សន្យាផ្តល់ម៉ូតូ ១គ្រឿង ក្នុង១នាក់ ហើយបើតាមព័ត៌មានពីក្រុមការងាររបស់ឯកឧត្តម ស សុខា បានប្រាក់ភ្នាក់ងារ News Newមុននេះបន្តិចថា ឯកឧត្តម ស សុខា កំពុងតែអោយក្រុមការងាររបស់លោក ដើរកម្ម៉ង់ម៉ូតូ នៅហាងលក់ម៉ូតូ ដើម្បីត្រៀមប្រគល់ជូនប្អូនៗទាំង ១៤នាក់ នាពេលខាងមុខនេះ។

ចំនួនអ្នកជាប់និទ្ទេសA ទាំង ៤០៥នាក់ មកពីខេត្ត-រាជធានី ដូចខាងក្រោម៖
១. រាជធានីភ្នំពេញ ១៨៣នាក់
២.សៀមរាប ៣៦នាក់
៣.បាត់ដំបង ៣៤នាក់
៤.កណ្តាល ២៩នាក់
៥.កំពង់ចាម ២០នាក់
៦.បន្ទាយមានជ័យ ១៦នាក់
៧.ព្រៃវែង ១៤នាក់
៨.កំពត ១១នាក់
៩.ត្បូងឃ្មុំ ១១នាក់
១០.តាកែវ ១១នាក់
១២.កំពង់ធំ ១០នាក់
១៣.ក្រចេះ ៩នាក់
១៤.កំពង់ឆ្នាំង ៧នាក់
១៥.ព្រះសីហនុ ៧នាក់
១៦.កំពង់ស្ពឺ ២នាក់
១៧.ពោធិ៍សាត់ ២នាក់
១៨.មណ្ឌលគិរី ១នាក់
១៩.ប៉ៃលិន ១នាក់
២០.ឧត្តរមានជ័យ ១នាក់។
បញ្ជាក់: បេក្ខជន ដែលប្រលងជាប់ឆ្នាំនេះ មានចំនួន ៥៥ ៧៥៣នាក់ និទ្ទេសA ៤០៥នាក់ និទ្ទេសB ២ ៨០១នាក់ និទ្ទេសC ៥ ៥៩៥នាក់ និទ្ទេសD ៨ ៨៣៥នាក់ និងនិទ្ទេសE ៣៨ ១១៧នាក់ ៕


អត្ថបទ៖ អារុណ


សិស្សខេត្តព្រៃវែង ជាប់និទ្ទេសA ១៤នាក់ ជាប់លេខ៧ ទូទាំងប្រទេស (មានលំអិតតាមខេត្ត រាជធានី) សិស្សខេត្តព្រៃវែង ជាប់និទ្ទេសA  ១៤នាក់ ជាប់លេខ៧ ទូទាំងប្រទេស (មានលំអិតតាមខេត្ត រាជធានី) Reviewed by Unknown on 10:45:00 PM Rating: 5

1 comment:

Powered by Blogger.