Recent Posts

Seo Services

រសៀលនេះ ឯកឧត្តម ស សុខា ប្រគល់ម៉ូតូ ១៤គ្រឿងដល់សិស្សជាប់និទ្ទេសA ក្នុងខេត្តព្រៃវែង

News New: តាមការសន្យារបស់ឯកឧត្តម ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និង លោកជំទាវ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តម និងលោកជំទាវ នឹងប្រគល់ម៉ូតូ ចំនួន ១៤គ្រឿង ជូនសិស្សប្រលងជាប់សញ្ញាបត្រទុតិយភូមិ ( បាក់ឌុប ) បាននិទ្ទេសA ទូទាំងខេត្ត ព្រៃវែង ទាំង១៤នាក់ និងប្រគល់ប្រាក់លើកទឹកចិត្តជូនដល់លោកគ្រូ អ្នកគ្រូ ដែលបានជួយបង្រៀន បំប៉នប្អូនៗថ្នាក់ទី១២ រយ:ពេល ៤ខែមុនប្រលង នាទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជន កម្ពុជា ខេត្តព្រៃវែង ។

បញ្ជាក់: នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ឯកឧត្តម ស សុខា និងលោកជំទាវ នឹងផ្តល់ ម៉ូតូចំនួន ១៦គ្រឿងទៀត ដល់សិស្សជាប់និទ្ទេសA ទាំង ១៦នាក់ ក្នុងខេត្តបន្ទាយមានជ័យ ។


អត្ថបទ៖ អារុណ
រសៀលនេះ ឯកឧត្តម ស សុខា ប្រគល់ម៉ូតូ ១៤គ្រឿងដល់សិស្សជាប់និទ្ទេសA ក្នុងខេត្តព្រៃវែង រសៀលនេះ ឯកឧត្តម ស សុខា ប្រគល់ម៉ូតូ ១៤គ្រឿងដល់សិស្សជាប់និទ្ទេសA ក្នុងខេត្តព្រៃវែង Reviewed by Unknown on 10:07:00 PM Rating: 5

No comments:

Powered by Blogger.