Recent Posts

Seo Services

ភ្ញៀវទេសចរមួយចំនួនថា រមណីយដ្ឋានទន្លេបាទី សោភ័ណភាពមិនសូវស្អាត តែតំលៃវិញថ្លៃ..?

News New : បើយោងតាមភ្នាក់ងារ​ News New ទទួលបានពីការលើកឡើងរបស់បងប្អូនប្រជាពល រដ្ឋ មួយចំនួន ដែលបានទៅកំសាន្តនៅរមណីយដ្ឋានទន្លេបាទី បានលើកឡើងថា ទន្លេបាទី ពេល បច្ចុប្បន្ននេះ តំលៃសេវាកម្ម វាហាក់បីដូចជា ចំណាយអស់ច្រើនជាងមុន ។ បើទោះបីជាមិនមាន ទិញសំបុត្រចូលដូចពីមុនក៏ដោយ។

ប្រជាពលរដ្ឋទាំងនោះ បានបន្តទៀតថា តូចដែលពួកគាត់ចូលអង្គុយទទួលទានអាហារ ដូចជា មិន សូវមានសោភ័ណភាពស្អាតដូចជា រមណីយដ្ឋានដទៃទៀតឡើយ និងតូចមួយចំនួនមានភាពចាស់ ទ្រុឌទ្រោម ព្រមទាំងអ្នកបំរើសេវាកម្មមិនសូវយកចិត្តទុកដាក់ ។ ប៉ុន្តែអ្វីដែលពួកគាត់ហួសចិត្ត ត្រង់ ថា តំលៃម្ហូបថ្លៃជាងមុន សូម្បីតែខ្យងឆាក្តៅមួយចាន តំលៃរហូតដល់ ២៥០០០រៀល ដែលតាមពិត ទៅខ្យងនៅតំបន់នោះមានតំលៃថោកណាស់ និងថ្លៃតូបក្នុង ១តូប រហូតដល់ ២ម៉ឺនរៀល បើទោះបី ជាភ្ញៀវបានកម្ម៉ង់ម្ហូបបាយនៅទីនោះក៏ដោយចុះ ( បើតំបន់ផ្សេងវិញ កាលណាភ្ញៀវកម្ម៉ង់ម្ហូប បាយ នៅតូបនោះ ម្ចាស់តូបមិនគិតថ្លៃតូបឡើយ) ។

ជុំវិញករណីខាងលើនេះ News New យល់ឃើញថា អ្នកគ្រប់គ្រងរមណីយដ្ឋានទន្លេបាទី គួរពិនិត្យ ឡើងវិញអំពី តំលៃម្ហូប តំលៃតូបគេអតិថិជនកម្ម៉ង់ម្ហូបនៅតូបនេះហើយ អ្នកបំរើ និងពិចារណា កែ លំអ សោភ័ណភាពរមណីយដ្ឋាននេះឡើងវិញផង៕

បញ្ជាក់: News New រងចាំទទួលការបំភ្លឺពីអ្នកគ្រប់គ្រងរមណីយដ្ឋានទន្លេបាទី បើមាន ហើយនិងធ្វើ ការចុះផ្សាយនៅលេខបន្ទាប់ ។
ទូរស័ព្ទ៖ ០៧០ ៨៥៥ ៤៥៦ / ០៦៨ ៨៥៥ ៤៥៦ / ០៨៥ ៨៥៥ ៤៥៦ ។






អត្ថបទ៖ អារុណ
ភ្ញៀវទេសចរមួយចំនួនថា រមណីយដ្ឋានទន្លេបាទី សោភ័ណភាពមិនសូវស្អាត តែតំលៃវិញថ្លៃ..? ភ្ញៀវទេសចរមួយចំនួនថា រមណីយដ្ឋានទន្លេបាទី សោភ័ណភាពមិនសូវស្អាត តែតំលៃវិញថ្លៃ..? Reviewed by Unknown on 9:30:00 PM Rating: 5

No comments:

Powered by Blogger.