Recent Posts

Seo Services

លោក សែម គន្ធា នាំអំណោយឯ. ស សុខា ជូននិវត្តន៍ជន ៥នាក់ និងមួកសុវត្ថិភាព ១៥០ ស្រុកពោធិ៍រៀង

News New : នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោក សែម គន្ធា តំណាងឯកឧត្តម ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលព្រៃវែង និងជាប្រធានសហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តព្រៃវែង រួមនិងលោក វ៉ាន់ លី ប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង ចុះជួយស្រុកពោធិ៍រៀង ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ យុវជន និងនិវត្តន៍ជន ជាង ២០០នាក់ នៅទូទាំងស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

លោក សែម គន្ធា​ ក្នុងនាមឯកឧត្តម ស សុខា បានបញ្ជាក់ថា ដោយអនុវត្តតាមទិសដៅឯកឧត្តម ប្រធាន ស សុខា តម្រូវអោយតាមស្រុកនីមួយៗ គួរអោយមានការចែកមួកសុវត្ថិភាពជូនដល់លោក គ្រូ អ្នកគ្រូ និងយុវជនយើង ដើម្បីចូលរួមកាត់បន្ថយបញ្ហាគ្រោះចរាចរណ៍ ដែលកើតឡើងដោយ សារតែការមិនមានមួកសុវត្ថិភាពនោះ ។ ជាក់ស្តែង នាឱកាសនោះ លោក សែម គន្ធា និងលោក វ៉ាន់ លី ព្រមទាំងក្រុមការងារ ក៏បាននាំយកអំណោយឯកឧត្តម ស សុខា និងលោកជំទាវ រួមមាន៖ មួកសុវត្ថិភាព ចំនួន ១៥០មួក ជូនលោកគ្រូ អ្នកគ្រូ ចំនួន ១០០មួក យុវជន យុវនារី ចំនួន ៥០មួក និងផ្តល់អំណោយជូននិវត្តន៍ជន ចំនួន ៥គ្រួសារ ដែលក្នុង ១គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០គីឡូ ក្រាម ថវិកា ១០ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសំភារ:ប្រើប្រាស់មួយចំនួនទៀត។












  អត្ថបទ៖ អារុណ
លោក សែម គន្ធា នាំអំណោយឯ. ស សុខា ជូននិវត្តន៍ជន ៥នាក់ និងមួកសុវត្ថិភាព ១៥០ ស្រុកពោធិ៍រៀង លោក សែម គន្ធា នាំអំណោយឯ. ស សុខា ជូននិវត្តន៍ជន ៥នាក់ និងមួកសុវត្ថិភាព ១៥០ ស្រុកពោធិ៍រៀង Reviewed by Unknown on 8:15:00 PM Rating: 5

No comments:

Powered by Blogger.