Recent Posts

Seo Services

សហគមន៍ព្រែកតាគង់១ និងខ្វា ទុកពេលឱ្យក្រសួងដែនដី ២សប្តាហ៍ទៀត បន្ទាប់បរាជ័យព្រឹកម៉ិញនេះ

News New : បន្ទាប់ពីសហគមន៍ទាំងពីរ គឺសហគមន៍ព្រែកតាគង់១ និងសហគមន៍ខ្វា បរាជ័យក្នុង ការសុំជួបឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ នា ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ សហគមន៍ទាំងពីរ បានឯកភាពថា ក្នុងរយ:ពេល ០២សប្តាហ៍ យ៉ាងយូរ បើពុំមានការទាក់ទងត្រឡប់មកវិញពីសំណាក់ក្រសួងនគរូបនីយកម្ម និងសំណង់ នោះ ទេ ពួកគាត់ នឹងដឹកនាំប្រជាពលរដ្ឋក្នុងសហគមន៍ទាំងពីរ ដែលមានចំនួនកាន់តែច្រើន ទៅធ្វើការ ទាមទារម្តងទៀតនៅក្រសួង រហូតដល់មានដំណោះស្រាយ។

សូមបញ្ជាក់: កាលពីព្រឹកម៉ិញនេះ សហគមន៍ទាំងពីរខាងលើនេះ បានដឹកនាំប្រជាពលរដ្ឋនៅក្នុង សហគមន៍ប្រមាណជាង ២០០នាក់ ទៅធ្វើការទាមទារនៅមុខក្រសួងដែនដីនគរូបនីយកម្ម និង សំណង់ ក្នុងគោលដៅដើម្បីតាមដានលិខិតស្នើសុំកាត់អ្នកសហគមន៍ចេញពីគំរោងអភិវឌ្ឍរបស់ ក្រុមហ៊ុន អាយ អិន ជី ហូលឌី និងសុំប័ណ្ណកម្មសិទ្ធិដីធ្លី ព្រមទាំងចង់ជួបឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដោយផ្ទាល់។ប៉ុន្តែជាលទ្ធផលក្រុមអ្នកតវ៉ា ត្រូវត្រឡប់មកផ្ទះវិញ ត្រឹមចំលើយរបស់ក្រសួង អោយរងចាំទំនាក់ទំនងមកវិញ ដោយមិនមានការកំណត់ពេលវេលាច្បាស់លាស់ឡើយ ព្រោះខាង តំណាងក្រសួង ថា ក្រសួងត្រូវធ្វើការងារទូទាំងប្រទេស មិនមែនមានតែរឿងមួយនេះទេ។

បើយោងតាមលោក ហាក់ ចំណាប់ ជាតំណាងសហគមន៍ខ្វា បានប្រាប់ភ្នាក់ងារ​ News New ថា ពលរដ្ឋក្នុងសហគមន៍លោក មានផលប៉ះពាល់រឿងដីធ្លីនេះ ប្រហែលជា ១២៥គ្រួសារ ។ ចំណែកឯ ខាងតំណាងសហគមន៍ព្រែកតាគង់១ ថា ប្រជាពលរដ្ឋក្នុងសហគមន៍លោក មានផលប៉ះពាល់រឿង ដីធ្លីនេះ ប្រហែលជា ៣០០គ្រួសារឯណោះ៕






អត្ថបទ៖ អារុណ
សហគមន៍ព្រែកតាគង់១ និងខ្វា ទុកពេលឱ្យក្រសួងដែនដី ២សប្តាហ៍ទៀត បន្ទាប់បរាជ័យព្រឹកម៉ិញនេះ សហគមន៍ព្រែកតាគង់១ និងខ្វា ទុកពេលឱ្យក្រសួងដែនដី ២សប្តាហ៍ទៀត បន្ទាប់បរាជ័យព្រឹកម៉ិញនេះ Reviewed by Unknown on 3:06:00 AM Rating: 5

No comments:

Powered by Blogger.