Recent Posts

Seo Services

ថ្នាក់ដឹកនាំសំខាន់ៗអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតា ម៉ៅ មួន នារសៀលថ្ងៃទី៤ កញ្ញា នេះមាន.........?

News New : នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ ថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធសព លោកតាមហាឧបាសក ម៉ៅ មួន ត្រូវជាឪពុកក្មេក ឯកឧត្តម ឧបនាយករដ្ឋ​មន្ត្រី​ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងត្រូវជាឪពុកបង្កើត លោក ជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងត្រូវជាជីតាបង្កើតលោកជំទាវ កែ សួនសុភី ស សុខា ។

ថ្នាក់ដឹកនាំសំខាន់ៗអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសព នាពេលនោះ រួមមាន៖
១.សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ។
២.លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ។
៣.ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ។
៤.ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងនគររូបនីយកម្ម និងសំណង់ ។
៥.ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែងនិងសហការី ។
៦.ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ប្រធានក្រុមប្រឹក្សា ខេត្ត ព្រមទាំងសហការី ។
៧.ឯកឧត្តម យន្ត មីន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ និងសហការី ។
៨.ឯកឧត្តម អភិបាល នៃគណ:អភិបាលខេត្តកំពង់ឆ្នាំង និងសហការី ។
៩.លោក ហែម ដារិទ្ធិ អភិបាល នៃគណ:អភិបាលខណ្ឌពោធិសែនជ័យ និងសហការី ។

លោកតាមហាឧបាសក ម៉ៅ មួន បានទទួលមរណភាព កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ វេលា ម៉ោង ៣:៥០រសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ៕


















អត្ថបទ៖ លោក ផុន រ៉ាដា
ថ្នាក់ដឹកនាំសំខាន់ៗអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតា ម៉ៅ មួន នារសៀលថ្ងៃទី៤ កញ្ញា នេះមាន.........? ថ្នាក់ដឹកនាំសំខាន់ៗអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកតា ម៉ៅ មួន នារសៀលថ្ងៃទី៤ កញ្ញា នេះមាន.........? Reviewed by Unknown on 9:49:00 AM Rating: 5

No comments:

Powered by Blogger.