Recent Posts

Seo Services

ទិដ្ឋភាពបូជាសពមហាឧបាសក ម៉ៅ មួន ក្រោមអធិបតីភាពសម្តេច ស ខេង ព្រឹកម៉ិញនេះ

News New:នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់  ក្នុងពិធី បូជាសព លោកតាមហា ឧបាសក ម៉ៅ មួន ត្រូវជាឪពុកក្មេកឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នាបរិវេណ Grand Phnom Penh រាជធានីភ្នំពេញ ។

អញ្ជើញចូលរួម នាឱកាសនោះរួមមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិ ការ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក ឧត្តមសេនីយ៍ ជានគរបាល យោធា ព្រមទាំងពុទ្ធបរិស័ទ សិស្សានុសិស្ស ជាច្រើនកុះករ។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក៏បានអុជភ្លើង ដើម្បីរំលាយសព លោកតាមហា ឧបាសក ម៉ៅ មួន ដោយក្តីអាឡោះអាល័យពន់ពេក ។

គួររំលឹកផងដែរថា លោកតាមហាឧបាសក ម៉ៅ មួន បានទទួលមរណភាព កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៣:៥០នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ ។ សពលោកតាមហា ឧបាសក ម៉ៅ មួន ទទួលបាននូវការគោរព ស្រលាញ់ ពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ ក្នុងព្រះរាជា ណាចក្រកម្ពុជា ដោយមានវត្តមានថ្នាក់ដឹកនាំអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ក្នុងរយ:ពេល ២ថ្ងៃ យ៉ាងច្រើនកុះករ។ ក្នុងនោះដែរ ក៏មានវត្តមាន សម្តេចវិបុលមហាសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវ ម៉ែន សំ អន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ឧប នាយករដ្ឋមន្ត្រី យឹម ឆៃលី ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនី យកម្ម និងសំណង់ និងឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ស្ថាប័នអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អភិបាល នៃគណ:អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត មេបញ្ជាការ សឹករងខេត្តមួយចំនួន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ផងដែរ៕




























   អត្ថបទ៖ លោក ផុន រ៉ាដា

ទិដ្ឋភាពបូជាសពមហាឧបាសក ម៉ៅ មួន ក្រោមអធិបតីភាពសម្តេច ស ខេង ព្រឹកម៉ិញនេះ ទិដ្ឋភាពបូជាសពមហាឧបាសក ម៉ៅ មួន ក្រោមអធិបតីភាពសម្តេច ស ខេង ព្រឹកម៉ិញនេះ Reviewed by Unknown on 12:58:00 AM Rating: 5

No comments:

Powered by Blogger.