Recent Posts

Seo Services

លោក ទូច វណ្ណ: ប្រធានអង្គការសបី អបអរសាទរលោក ស សុខា ជាប់ឆ្នោតជាអនុប្រធាន សសយក

News New : នៅក្នុងឱកាស ដែលលោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្ត ព្រៃវែង ត្រូវបានគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសតាំងលោក ស សុខា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីពេល ថ្មីៗនេះ លោក ទូច វណ្ណ: ប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបី និងមន្ត្រី ព្រមទាំងសមាជិកទាំងអស់ បានសរសេរបង្ហោះក្នុង Account Face Book អង្គការវិទ្យាស្ថានសបីអភិ វឌ្ឍន៍យុវជន ក្នុងគោលដៅចូលរួមអបអរសាទរលោក ស សុខា និងបានបង្ហាញពីសកម្មភាពរបស់ លោក ស សុខា ដែលមានខ្លឺមសារដូចខាងក្រោម៖

សូមអបអរសាទរ
ឯកឧត្តមប្រធាន ស សុខា ក្នុងឱកាសជាប់ឆ្នោតជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)
...................................................................................................................................................................
តាងនាមអោយថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងសមាជិកអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅ អង្គការសបី សូមចូលរួមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ ឯកឧត្តម ស សុខា អ្នក តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងជា ប្រធានកិត្តិយសអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ( អង្គការសបី ) ក្នុងឱកាស ដែលឯកឧត្តម ប្រធាន ត្រូវបានគណ:កម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បោះឆ្នោតផ្តល់សេចក្តី ទុកចិត្ត ជ្រើសតាំងជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលថ្មីៗនេះ ។

តួនាទីថ្មី របស់ឯកឧត្តម ស សុខា នាពេលនេះ គឺជាការឆ្លើយតបមួយទៅ នឹងការខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ក្នុងបុព្វហេតុ ដើម្បីជាតិមាតុភូមិ ទាំងកិច្ចការយុវជន វិស័យអប់រំ កីឡា សុខភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលឯកឧត្តម បានធ្វើកន្លងមក។

សកម្មភាពជាអាទិ៍របស់ឯកឧត្តម ស សុខា ក្នុងខេត្តព្រៃវែង ៖
-យកចិត្តទុកដាក់លើការសិក្សា របស់សិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង ដូចជា ៖ បំប៉នសិស្ស រយ:ពេល ៤ខែ មុនប្រលង ផ្តល់បទបង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើស ជំនាញមហាវិទ្យាល័យ ផ្តល់ជារង្វាន់លើកទឹកចិត្តសិស្សជាប់ និទ្ទេសល្អ (និទ្ទេសA ម៉ូតូ ១គ្រឿង ,និទ្ទេសB ប្រាក់ ៨០ម៉ឺនរៀល និង និទ្ទេស C ប្រាក់ ២០ម៉ឺនរៀល ) ផ្តល់អាហារូបករណ៍ និងជួយផ្គត់ ផ្គង់ជីវភាពសិស្សក្រីក្រ ។
-វិស័យសុខភាព : បង្កើតក្រុមគ្រូពេទ្យស្ម័គ្រ ស សុខា ចុះព្យាបាលជំងឺជូន ប្រជាពលរដ្ឋដោយឥត គិតថ្លៃ និងកាត់វ៉ែនតាជូនយាយតាដោយឥតគិតថ្លៃបានជាច្រើននាក់។
-ជីវភាពប្រជាពលរដ្ឋ : គិតគូរជានិច្ចអំពីជីវភាពប្រជាពលរដ្ឋ និងជួយសាង សង់ផ្ទះជូនប្រជាពលរដ្ឋ បានជាច្រើនខ្នង ។
-វិស័យកីឡា : បានបង្កើត និងលើកស្ទួយវិស័យកីឡាអោយមានភាពរស់ រវើកទូទាំងខេត្ត និងស្ទើរ ទូទាំងប្រទេស ។
-វិស័យព្រះពុទ្ធសាសនា : បានចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណី នៃព្រះពុទ្ធសាសនា និងចូល រួមកសាងហេដ្ឋារចនាសម្ព័ន្ធវត្តអារាម បានមួយចំនួនទៀត ។
-វិស័យបរិស្ថាន : បានចូលរួមដាំកូនឈើបានរាប់ពាន់ដើម ។
-វិស័យចរាចរ : បានចូលរួមអប់រំច្បាប់ចរាចរណ៍ និងចែកមួកសុវត្ថិភាពរាប់ម៉ឺនមួក ។
-ផ្តល់ម៉ូតូដល់សិស្សជាប់និទ្ទេសA ទូទាំងខេត្តបន្ទាយមានជ័យ និងចុះព្យាបាលជំងឺដោយឥតគិតថ្លៃ ថែមទៀត។
រួមទាំងវិស័យជាច្រើនទៀត ស្ទើររាប់មិនអស់ ។
សូមចូលរួមអបអរសាទរពីខ្ញុំបាទ ទូច វណ្ណ: ប្រធានអង្គការសបី និងមន្ត្រី ព្រមទាំងសមាជិកទូទាំង ព្រះរាជាណាចក្រកម្ពុជា ៕







អត្ថបទ៖ រ៉ូលីណា

លោក ទូច វណ្ណ: ប្រធានអង្គការសបី អបអរសាទរលោក ស សុខា ជាប់ឆ្នោតជាអនុប្រធាន សសយក លោក ទូច វណ្ណ: ប្រធានអង្គការសបី អបអរសាទរលោក ស សុខា ជាប់ឆ្នោតជាអនុប្រធាន សសយក Reviewed by Unknown on 6:43:00 PM Rating: 5

No comments:

Powered by Blogger.