Recent Posts

Seo Services

ថ្នាក់ដឹកនាំ ៣រូប បញ្ជាទិញអង្ករ ១០តោន ដើម្បីជួយលើកកំពស់តំលៃស្រូវរបស់ប្រជាកសិករខ្មែរ

News New : នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកជំទាវ ឃួន សុដារី  តំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមអ្នកតំណាងរាស្ត្រស្ត្រី បានបញ្ជាទិញអង្ករខ្មែរយើងចំនួន ៣តោន ឯកឧត្តម យូ ប៊ុនឡេង ប្រធានសាលាឧទ្ធរណ៍ បញ្ជាទិញចំនួន ៥តោន និងលោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បញ្ជាទិញចំនួន ២តោន សរុបថ្នាក់ដឹកនាំទាំង ៣រូប បានបញ្ជាទិញ អង្ករចំនួន ១០តោន ដែលនេះគឺដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងដើម្បីលើកកម្ពស់តម្លៃ ស្រូវខ្មែរ ក៏ដូចជួយដល់កសិករខ្មែរយើងផងដែរ ។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចូលរួមទិញអង្ករ ដើម្បីជួយលើកកំពស់តំលៃស្រូវ របស់ប្រជាកសិករ ក៏ដូចជា ជួយដល់កសិករខ្មែរ សូមទំនាក់ទំនងមកកាន់ធនាគារស្រូវ និងជាមួយ នឹងរោងម៉ាស៊ីនកិនស្រូវ Amru Rice សូមទូរស័ព្ទទៅកាន់លេខ៖ 078 777 669 - 012 90 4444 ។

បញ្ជាក់: តម្លៃស្តង់ដារលក់អង្ករសែនក្រអូប ទូទាំងប្រទេសចំនួន ៥៤០ដុល្លារក្នុង ១តោន ដោយមិន ទាន់គិតតម្លៃដឹកជញ្ជូន។ លើសពីនេះទៅទៀត បងប្អូនប្រជាពលរដ្ឋ អាចបញ្ជាទិញអង្ករ និងអាច ស្តុកទុក នៅឃ្លាំងរហូតដល់ពេលណាបងប្អូនត្រូវការ ទើបយកក៏បានដែរ៕

 អត្ថបទ៖ អារុណ
ថ្នាក់ដឹកនាំ ៣រូប បញ្ជាទិញអង្ករ ១០តោន ដើម្បីជួយលើកកំពស់តំលៃស្រូវរបស់ប្រជាកសិករខ្មែរ ថ្នាក់ដឹកនាំ ៣រូប បញ្ជាទិញអង្ករ ១០តោន ដើម្បីជួយលើកកំពស់តំលៃស្រូវរបស់ប្រជាកសិករខ្មែរ Reviewed by Unknown on 6:36:00 AM Rating: 5

No comments:

Powered by Blogger.