Recent Posts

Seo Services

លោក ទូច វណ្ណ: បង្ហាញគំនិត ៦ចំណុច សំរាប់អ្នកប្រលងជាប់ និងធ្លាក់បាក់ឌុប

News New : បន្ទាប់ពីលទ្ធផល នៃការប្រលងសញ្ញាបត្រទុតិយភូមិ ( បាក់ឌុប ) បានចេញជាផ្លូវការ កាលពីថ្ងទី១០ - ១១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ យើងសង្កេតឃើញថា ចំនួនអ្នកជាប់ឆ្នាំនេះ មានចំនួនច្រើនគួរសម ធ្វើអោយបេក្ខជនប្រលងមួយចំនួនធំ មានភាពសប្បាយរីករាយខុសពីឆ្នាំ កន្លងទៅបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា ធ្វើកំណែទម្រង់ នៃការប្រលងនោះ ។ លើសពីនេះ ទៅទៀត ចំនួនអ្នកជាប់និទ្ទេសA ក៏បានកើនឡើងច្រើនផងដែរ។

សំរាប់អ្នកប្រលងជាប់ និងអ្នកប្រលងធ្លាក់ នាព្រឹកនេះ ភ្នាក់ងារ News New បានសំភាសន៍ជាមួយ លោក ទូច វណ្ណ: ដែលជាគ្រូឧទ្ទិសធ្វើបទបង្ហាញស្តីពី វិធីសាស្ត្ររៀនត្រៀមប្រលង និងជ្រើសរើស ជំនាញមហាវិទ្យាល័យ និងជាប្រធានអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន (អង្គការសបី) លោក បានឱ្យគំនិតមួយចំនួន ៖
១.សំរាប់អ្នកប្រលងជាប់ ត្រូវជ្រើសរើសជំនាញនៅមហាវិទ្យាល័យមួយអោយបានច្បាស់លាស់ ដោយពិចារណាទៅលើ ៤ចំណុច​ ដូចខាងក្រោម៖
  -ស្វែងយល់ព័ត៌មានពីមហាវិទ្យាល័យមួយចំនួន យកមកជ្រើសរើស ដើម្បីរៀន ។
  -គិតអំពីចំណង់ចំណូលចិត្ត ដែលខ្លួនស្រលាញ់ និងអោយត្រូវទៅនឹងគោលដៅជីវិតរបស់ខ្លួនប៉ុន ប៉ងតាំងពីតូច ។
  -គិតអំពីសមត្ថភាព និងលទ្ធភាពពិត : តើយើងមានសមត្ថភាពរៀនជំនាញនេះទេ? នៅវិទ្យាល័យ យើងពូកែមុខវិជ្ជា ដែលត្រូវរៀននៅមហាវិទ្យាល័យនេះទេ? យើងមានលទ្ធភាពដើម្បីផ្គត់ផ្គង់ដល់ ការសិក្សាជំនាញនេះទេ? ឧទាហរណ៍៖ បើយើងរៀនពេទ្យ តើយើងមានលុយសំរាប់រៀនអត់? ពូកែ មុខវិជ្ជាគីមី ជីវ: បារាំង អង់គ្លេស ទេនៅវិទ្យាល័យ?
  -គិតអំពីទីផ្សារការងារបច្ចុប្បន្ន និងអនាគត : គិតថា ជំនាញដែលយើងរៀនអាចរកការងារធ្វើនៅ ឆ្នាំទី១ ទី២ បណ្តើររៀនបណ្តើរ ដើម្បីទទួលបានលុយផ្គត់ផ្គង់ការសិក្សា និងបទពិសោធន៍ការងារ និងត្រូវគិតរយ:ពេល ដែលយើងរៀនចប់ហើយ ជំនាញនេះមានការងារធ្វើអត់?

២.សំរាប់អ្នកប្រលងមិនទាន់ជាប់ មិនមែនន័យថាធ្លាក់ទេ ព្រោះយើងនៅមានឆ្នាំក្រោយៗបន្តទៀត អ្នកមិនទាន់ជាប់ អាចអនុវត្តចំណុចខាងក្រោម៖
 ​ -អាចរៀនបន្តនៅថ្នាក់ទី១២ មួយឆ្នាំទៀត ដោយខិតខំ បន្ថែមនូវមុខវិជ្ជា ដែលខ្សោយអោយកាន់ តែខ្លាំង ដើម្បីត្រៀមប្រលងឆ្នាំក្រោយ ។
  -មករៀនបរិញ្ញាបត្ររង នៅមហាវិទ្យាល័យ រកការងារធ្វើបណ្តើរ និងដាក់ស្វ័យរិន្ទត្រៀមប្រលងឆ្នាំ ក្រោយទៀត ដោយឆ្លៀតរៀនបន្ថែមខ្លួនឯង និងរៀនគួរបន្ថែមនូវមុខវិជ្ជា ដែលយើងខ្សោយៗ ។















 អត្ថបទ៖ សុភក្ត្រា
លោក ទូច វណ្ណ: បង្ហាញគំនិត ៦ចំណុច សំរាប់អ្នកប្រលងជាប់ និងធ្លាក់បាក់ឌុប លោក ទូច វណ្ណ: បង្ហាញគំនិត ៦ចំណុច សំរាប់អ្នកប្រលងជាប់ និងធ្លាក់បាក់ឌុប Reviewed by Unknown on 10:14:00 PM Rating: 5

No comments:

Powered by Blogger.